សមាជិកក្រុមប្រឹក្សាឃុំមកពីគណបក្សភ្លើងទៀន នៃស្រុកដងទង់ បានសុំចូលជាមួយគណបក្សប្រជាជនកម្ពុជាវិញ

2024/09/21 08:58:14 pm        771

កំពត៖ ចលនានៃការផ្តាច់ខ្លួនពីគណបក្សប្រឆាំងមកសុំរួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា នៅតែបន្តកើតមានស្ទើរតែជារៀងរាល់ថ្ងៃ ។

ជាក់ស្តែងតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមតេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃនេះ និងថ្ងៃម្សិលមិញនេះ បានបង្ហោះនូវឃ្លីបវីដេអូរបស់បងប្អូនដែលជាសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំមក​ពីគណបក្ស​ភ្លើងទៀន​នៃបណ្តាឃុំមួយចំនួននៃស្រុកដងទង់ ខេត្តកំពត បានប្រកាសផ្តាច់ខ្លួនចាក​ចេញ​ពីគណបក្សរបស់ខ្លួន ហើយគោរពស្នើសម្តេចតេជោ សុំចូលមករួមរស់ជាមួយគណបក្ស​ប្រជាជនកម្ពុជាវិញ​។

សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ មកពីគណបក្សភ្លើងទៀន ខាងលើ មានបេក្ខជន​ក្រុមប្រឹក្សាមកពី​គណបក្សភ្លើងទៀនឃុំខ្ជាយខាងត្បូង ឃុំស្រែជាខាងជើង ឃុំខ្ជាយខាង ជើង ស្រុកដងទង់ ខេត្តកំពត ។

ពួកគាត់ថា ការផ្តាច់ខ្លួនពីបក្សប្រឆាំងបែបនេះគឺគ្មានការបង្ខិតបង្ខំ ឬទិញ ដូរ ព្រោះពួកគាត់អស់ជំនឿ​នឹងក្រុមមេដឹកនាំបក្សប្រឆាំងរបស់ខ្លួន។ ផ្ទុយទៅវិញ ពួកគាត់សប្បាយចិត្ត ដោយឃើញរាជ​រដ្ឋាភិបាល កម្ពុជា បានកសាងនូវសមិទ្ធផលដ៏ធំធេងជូន ប្រទេសជាតិ ទើបមូលមតិគ្នា​ធ្វើការសម្រេច ចិត្តយ៉ាងត្រឹមត្រូវ គោរពស្នើសម្តេចតេជោ សុំចូលចូលរួមជីវភាពនយោបាយ​ជាមួយនឹង គណបក្សប្រជាជនកម្ពុជា។

ជាមួយនឹងការសម្រេចចិត្តដោយគ្មានការបង្ខិតបង្ខំមកចូលរួមរស់ជាមួយគណបក្សប្រជាជនខាងលើនេះ ពួកគាត់ក៏បានថ្កោលទោស​ចំពោះជនទាំងឡាយណាដែល​បំភ្លៃការពិតមកលើ​រាជ​រដ្ឋាភិបាលផងដែរ។

គួរបញ្ជាក់ថា ការសុំចូលរួមរស់ក្នុងជីវភាពនយោបាយនៃសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តក្រុង ស្រុកខណ្ឌមកពីគណបក្សប្រឆាំងបែបនេះ បានកើតមានស្ទើរជារៀងរាល់ថ្ងៃនៅទូទាំងប្រទេស ដែលចរន្តរន៍ នៃការផ្តាច់ខ្លួនបែបនេះ ​ដោយសារពួកគាត់អស់ជំនឿ​លើការដឹកនាំរបស់​គណបក្សខ្លួន​ហើយកាន់តែមើលឃើញច្បាស់ពីការរីកចម្រើនយ៉ាងពិតប្រាកដ នៅក្នុងសង្គមជាតិនាបច្ចុប្បន្ន​ក្រោមការខិតខំ​របស់រាជរដ្ឋាភិបាលដែលមានគណបក្សប្រជាជនកម្ពុជាធ្វើជាស្នូល៕អត្ថបទ៖ មុត សុទ្ធ​


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        94
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        108
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm