ព្រះសង្ឃ នឹងបែងចែកចង្ហាន់ និងទេយ្យទានដែលបានពីបុណ្យភ្ជុំបិណ្ឌជាទានសប្បុរស

2024/09/21 09:11:39 pm        864

ចង្ហាន់ និងទេយ្យទានដែលបានពីពិធីបុណ្យភ្ជុំបិណ្ឌ នឹងត្រូវព្រះសង្ឃ បែកចែកធ្វើជាទានសប្បុរស បន្តទៅដល់ជនក្រីក្រ ឬជនងាយរងគ្រោះ ជាដើម ។

ព្រះបិដកធម្មមេ ម៉ៅ នីម ព្រះអនុគណសង្ឃខណ្ឌ៧មករា និងជាព្រះចៅអធិការវត្ត​ព្រះពុទ្ធមាន​បុណ្យ បានមានសង្ឃដីកាឱ្យដឹងថា ចង្ហាន់ដែលពុទ្ធបរិស័ទយកមកប្រគេនព្រះសង្ឃ គឺនឹងត្រូវចែក​ជូនបន្តដល់​ញាតិញោម​ជាភ្ញៀវ ជាចាស់ទុំក្នុងវត្ត ពិសេសគឺចែកជូនដល់ជនអនាថា អ្នកសុំទាន ដើម្បីទទួលបានទៅបរិភោគ ក្រោយពេលដែលព្រះសង្ឃឆាន់ពេលថ្ងៃត្រង់រួច ។

ព្រះចៅអធិការ បន្ថែមថា សម្រាប់ទេយ្យទានវិញ គឺនឹងត្រូវធ្វើការបែកចែកមួយចំនួន សម្រាប់ជាទាន​ប្រគេនទៅកាន់កាកកបាទក្រហមកម្ពុជា ដែលនេះជាផ្នែកមួយ នៃការចូលរួមចំណែក​ជាមួយ​សកម្មភាពសប្បុរស ពីចម្ងាយ ទោះបីមិនបានជូនផ្ទាល់ដល់ដៃរបស់ជនក្រីក្រ ឬអ្នកខ្វះខាតក៏ដោយ ។

ប្រជាពុទ្ធបរិស័ទ សម្តែងក្តីជ្រះថ្លានឹងការធ្វើបុណ្យដាក់ទាន ក្នុងរដូវកាលកាន់បិណ្ឌទី៤នេះ ដោយ​ពួកគាត់​បានមកធ្វើបុណ្យរួមគ្នាជាមួយបងប្អូនសាច់ញាតិ​ និងលក្ខណៈក្រុមគ្រួសារ ដើម្បីជាការឧទ្ទិសកុសលផលបុណ្យដល់ញាតិការ៧ សណ្តានដែលបានចែកឋាន ទៅបរលោកនៅជាតិខាងមុខ ។

សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ មានរយះពេល១៥ថ្ងៃ ​ដោយគិតចាប់ពីថ្ងៃ១៨ ខែកញ្ញា រហូតដល់ថ្ងៃទី០៣ ​ខែតុលា ឆ្នាំ២០២៤ខាងមុខ ។ ទន្ទឹមនឹងនោះដែរ បញ្ហាសន្តិសុខសុវត្ថិភាព ក៏ត្រូវបានការពារយ៉ាងយកចិត្តទុកដាក់ផងដែរ ពីសំណាក់កម្លាំងអាជ្ញាធរ មានសមត្ថកិច្ច ក្នុងមូលដ្ឋាន ​ដើម្បីការពារធានាមិនឱ្យអំពើអសន្តិសុខណាមួយអាចកើតមានឡើងនោះឡើយ ក្នុងពេលដែលប្រជាពុទ្ធបរិស័ទនាំគ្នាទៅធ្វើបុណ្យតាមទីវត្តអារាមនោះ ៕ អត្ថបទ៖ លីហេង


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        187
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        160
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm