ការប៉ះទង្គិចគ្នាដ៏សាហាវចំនួនពីរ បានកើតឡើងរវាងកងទ័ពប៉ាគីស្ថាន និងក្រុមភេរវករ នៅក្នុងស្រុក Waziristan ខាងជើង និងខាងត្បូង ដោយបានសម្លាប់ភេរវករចំនួន ១២នាក់។
កាលពីថ្ងៃទី ១៩ ខែកញ្ញា ភេរវករចំនួន ៧នាក់ ដែលព្យាយាមជ្រៀតចូលព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន ត្រូវបានឃើញដោយកងកម្លាំងសន្តិសុខ នៅក្នុងតំបន់Spinwam ស្រុក Waziristan ខាងជើង។
ក្រុមលួចឆ្លងចូលព្រំដែននោះ ត្រូវបានឡោមព័ទ្ធ ហើយបានត្រូវបានវាយប្រហារយ៉ាងមានប្រសិទ្ធភាព ហើយបន្ទាប់ពីការបាញ់ប្រហារគ្នាយ៉ាងខ្លាំងក្លា ភេរវករទាំង៧នាក់នោះ ត្រូវបានសម្លាប់។
អាវុធ និងគ្រាប់រំសេវមួយចំនួន ធំក៏ត្រូវបានរកឃើញផងដែរ ។
នៅក្នុងឧប្បត្តិហេតុទី២ នៅក្នុងតំបន់ទូទៅនៃ Ladha ស្រុក Waziristan ខាងត្បូង ភេរវករមួយក្រុម បានវាយប្រហារទីតាំងរបស់កងកម្លាំងសន្តិសុខ។
ទាហានប៉ាគីស្ថាន បានប្រយុទ្ធប្រឆាំងនឹងការប៉ុនប៉ងឈ្លានពាន និងបានសម្លាប់ភេរវករ ៥នាក់។ ទោះជាយ៉ាងណា ក្នុងពេលមានការបាញ់ប្រហារគ្នាយ៉ាងខ្លាំង ទាហាន ៦នាក់ បានពលីជីវិត។
ប្រតិបត្តិការសន្តិសុខ កំពុងត្រូវបានធ្វើឡើង ដើម្បីសម្លាប់ភេរវករផ្សេងទៀតដែលមានវត្តមាននៅក្នុងតំបន់នេះ។