លោក Dmitry Gendelman ទីប្រឹក្សានៅការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថា មិនមានបន្ទាត់ក្រហមទៀតទេសម្រាប់អ៊ីស្រាអែលក្នុងការប្រឈមមុខជាមួយក្រុមហេសបូឡាទេ ទីណាក៏ដោយ ឲ្យតែមានសមាជិកនៃចលនាហេសបូឡាស៊ីអ៊ីត គឺជាគោលដៅស្របច្បាប់ទាំងអស់។
លោកបានសរសេរនៅលើបណ្តាញ Telegram របស់ខ្លួនថា៖«បន្ទាប់ពីការវិលត្រឡប់ដោយសុវត្ថិភាពរបស់អ្នកស្រុកនៃតំបន់ភាគខាងជើងរបស់ប្រទេស ទៅកាន់ផ្ទះសម្បែងរបស់ពួកគេ ត្រូវបានប្រកាសថា ជាគោលបំណងនៃសង្រ្គាមមក អ៊ីស្រាអែល បានឈានចូលដល់កម្រិតថ្មីនៃការប្រឈមមុខដាក់គ្នា។ ពុំមានបន្ទាត់ក្រហមទៀតទេដែលធ្លាប់មានពីមុនមកទេ ហើយរាល់ភេរវករមកពីក្រុមហេសបូឡា ឬកម្លាំងអរិភាពផ្សេងទៀតនៅភាគខាងជើងនៃព្រំដែនរបស់យើង គឺជាគោលដៅស្របច្បាប់ ហើយនឹងត្រូវសម្លាប់ ប្រសិនបើគេមិនបោះបង់ចោលគំនិតវាយប្រហារអ៊ីស្រាអែលនោះ។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅមុននេះថា ការវាយប្រហារដ៏ជាក់លាក់មួយ ត្រូវបានធ្វើឡើងទៅលើទីក្រុងបេរូត ដោយបានសម្លាប់មេបញ្ជាការកងជីវពលហេសបូឡាស៊ីអ៊ីតលោក Ibrahim Aqil និងមេបញ្ជាការហេសបូឡាជាច្រើននាក់ផ្សេងទៀត ដែលកំពុងរៀបចំផែនការវាយប្រហារលើតំបន់ភាគខាងជើងរបស់អ៊ីស្រាអែល។