សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​បំពេញទស្សនកិច្ចនៅប្រទេសចិន

2024/09/22 04:09:32 pm        286

នៅព្រឹកថ្ងៃទី២២ ខែកញ្ញា​ ឆ្នាំ២០២៤នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋសភា​កម្ពុជា ចាក​ចេញ​ពី​មាតុប្រទេស ទៅបំពេញទស្សនកិច្ចផ្លូវការ​ និងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន តបតាម​ការអញ្ជើញរបស់ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធាន​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃសភា​តំណាង​ប្រជាជនចិនទូទាំងប្រទេស។

ដំណើរទស្សនកិច្ចនេះ​ ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហ​ប្រតិបត្តិការ​សភា​ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយឡើង ទាំងក្នុង​ក្រប​ខណ្ឌទ្វេភាគី​ និងពហុភាគី ស្របតាមស្មារតីនៃចំណងមិត្តភាព​ និងមេត្រីភាពជាប្រពៃណី មិត្តភា​ព​ដែក​ថែប និងកិច្ចសហប្រតិបត្តិការ​ភាពជាដៃគូយុទ្ធសាស្រ្ត​គ្រប់ជ្រុង​ជ្រោយ​ដោយ​យក​ប្រជាជ​ន​ជាស្នូ​ល សំដៅនាំមកនូវផលប្រយោជន៍កាន់តែច្រើនជូនប្រទេសជាតិ និងប្រជាជនទាំងពីរ។

គណៈប្រតិភូនឹងអញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង និងក្រុងសៀងហៃ។ តាមគម្រោង សម្តេចរដ្ឋសភាធិការធិបតី នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ចាវ ឡឺជី ប្រធាន​គណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិន ជួបសម្តែង ការគួរសមជាមួយ​ ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning)​ ប្រធាន​គណៈកម្មាធិការជាតិ​នៃសន្និសីទ​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈិន ជីនីង (H.E. Mr. Chen Jining) លេខាធិការនៃគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិនប្រចាំទីក្រុងសៀងហៃ។

ប្រធានរដ្ឋសភានៃប្រទេសទាំងពីរ គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ច​សហប្រតិបត្តិការ​រវាងរដ្ឋសភាប្រទេសទាំងពីរ និងអញ្ជើញជាអធិបតី​ក្នុង​ពិធី​ចុះ​ហ​ត្ថ​លេខា​លើ​អនុស្ស​រណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភានៃប្រទេសទាំងពីរផងដែរ។

អំឡុងពេលទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងអញ្ជើញ ទស្សនាតំបន់វប្បធម៌ ទេសចរណ៍ និងឧស្សាហកម្មសំខាន់ៗ ទាំងនៅទីក្រុងប៉េកាំង និងក្រុងសៀងហៃ ដែលជាផ្នែកមួយសំខាន់នៃការភ្ជាប់ទំនាក់ទំនងប្រជាជន​ និងប្រជាជន ជាគ្រឹះនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យដូចជាវិស័យទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និងបច្ចេកវិទ្យា ជាដើម។

សាធារណរដ្ឋប្រជាមានិតចិន ជាប្រទេសទី៥ ដែលសម្តេចប្រធានរដ្ឋសភាបាន​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ ក្នុងនីតិកាលទី៧នេះ។ សម្តេចប្រធានរដ្ឋសភា បានបំពេញ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​វៀត​ណាម ឡាវ ថៃ និងប្រទេសបារាំង។

រដ្ឋសភានី​តិកាលទី៧ បានបំពេញការងារការទូតសភាយ៉ាងសកម្ម ដោយបានខិត​ខំ​ពង្រឹង​ពង្រីក​ទំនាក់​ទំនងទ្វេភាគីជាមួយបណ្តាប្រទេសជាមិត្ត ស្របតាមគោលការណ៍ «រក្សាចាស់ បង្កើតថ្មី»។​

ការទូតសភាដើរតួនាទីកាន់តែសំខាន់ខ្លាំងឡើង នៅក្នុងកិច្ចការពារអធិបតេយ្យ ឯករាជ្យជាតិ និងការ​អភិវឌ្ឍរបស់កម្ពុជា ក៏ដូចជាការរួមចំណែកពង្រឹងគោលការណ៍ពហុនិយម លើកកម្ពស់​វប្បធម៌​សន្ទនា ដើម្បីធានាការពារសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម​ និងការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ក្នុងតំបន់​ និងពិភពលោក ក្នុងបរិបទកំពុងប្រឈមការប្រែប្រួលមិនទៀងទាត់​ និងឆាប់រហ័ស ការប្រទាញប្រទង់ភូមិសាស្រ្តនយោបាយ និងសន្តិសុខមិនមែនប្រពៃណី ដូចជា​ជំងឺ​ឆ្លង និងការប្រែប្រួលអាកាសធាតុជាដើម​ ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        110
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        215
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm