ឯកឧត្តម ហ៊ុន ម៉ានី៖ មិនថាការសម្រេចចិត្តណាមួយនោះទេ គោលដៅតែមួយគត់ គឺដើម្បី​សេចក្តីសុខប្រជាជន និងភាពរីកចម្រើនរបស់ប្រជាជាតិកម្ពុជា

2024/09/22 06:00:26 pm        285

ភ្នំពេញ៖ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី​ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បាន​លើក​ឡើង​ថា មិនថាការសម្រេចចិត្តណាមួយនោះទេ ទោះជាកាលពី២៥ឆ្នាំមុន ឬក៏នៅ​ពេល​នេះ​ក៏​ដោយ​ គោលដៅតែមួយគត់ គឺដើម្បីសេចក្តីសុខរបស់ប្រជាជនកម្ពុជា និងភាព​រីក​ចម្រើន​របស់​ប្រជាជាតិ​កម្ពុជា​។

តាមរយៈបណ្ដាញសង្គមនាយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី​ បានសរសេរថា «CLV-DTA៖ មិនថាការ សម្រេចចិត្តណាមួយនោះទេ ទោះជាកាលពី២៥​ឆ្នាំ​មុន ឬក៏នៅពេលនេះក៏ដោយ គោលដៅតែមួយគត់ គឺដើម្បីសេចក្តីសុខរបស់ប្រជាជនកម្ពុជា និងភាពរីកចម្រើនរបស់ប្រជាជាតិកម្ពុជា។ រយៈពេល២៥ ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការតំបន់ ត្រីកោណ​អភិវឌ្ឍន៍​ CLV-DTA ដែលជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បាន​ផ្ដល់​នូវ​គុណប្រយោជន៍ និងការអភិវឌ្ឍជូនមកដល់កម្ពុជាជាច្រើនអនេក។ ប្រជាពលរដ្ឋ​ដែល​នៅ​តាម​បណ្ដា​តំបន់ទាំងនេះប្រាកដជាបានជ្រាបច្បាស់អំពីសារៈសំខាន់ និងអត្ថប្រយោជន៍​ដែល​កម្ពុជា​ទទួល​បាន។ »

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមទៀតថា ទោះបីជាយ៉ាងនេះក្តី ប្រមុខថ្នាក់ដឹកនាំ​កំពូល​របស់​កម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏វាងវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរយ៉ាងល្អិតល្អន់ ធ្វើ​យ៉ាង​ណា​ធានា​និរន្តរ​ភាព​នៃ​សុខដុមរមនារបស់ប្រជាជនកម្ពុជា យល់ច្បាស់ពី​កង្វល់ និង​ការ​ខ្វល់​ខ្វាយ​របស់​ប្រជា​ពលរដ្ឋ កាត់ផ្តាច់នូវមន្ទិលសង្ស័យទាំងឡាយ និងដើម្បីបញ្ចៀស​នូវ​រាល់​ការ​ប៉ុនប៉ង​ក្នុង​ចេតនា​អាក្រក់​​នា​នាដែលអាចផ្ដល់ហានិភ័យ ឬដែលនឹងអាច​ជះឥទ្ធិពល​មិន​ល្អដល់​សេចក្តីសុខ​របស់​ប្រជាជន​កម្ពុជា​ជារួម។

ឯកឧត្តម ហ៊ុន ម៉ានី បានគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តប្រកបដោយគតិបណ្ឌិត និង​ការគិតគូរយូរអង្វែងសម្រាប់ប្រជាជាតិកម្ពុជាលើការដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA។

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        81
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        139
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        252

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm