ពលរដ្ឋចំនួន ២០០នាក់បន្តទស្សនកិច្ចទៅខេត្តទិសឦសាន ជើងទី៣ ស្វែងយល់ពីអធិបតេយ្យភាពជាតិ

2024/09/22 06:22:56 pm        313

ដំណើរទស្សនកិច្ចសិក្សារបស់ប្រជាពលរដ្ឋស្ម័គ្រចិត្ត មកកាន់ទិសឦសាន ដោយឥតគិតថ្លៃ ជើង​ទី៣ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមជាង ៦០០ នាក់​​មកពីរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តព្រះវិហារ។ ជាដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់ដើម្បីឱ្យសាធារណជនបានឃើញការស្វែងយល់ពីអធិបតេយ្យ​ភាពជាតិ និងបូរណភាពទឹកដី ការបោះបង្គោលព្រំដែន និងការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​នៅ​តាមខេត្តជាប់ព្រំដែន។

ក្នុងតម្រាយផ្លូវទស្សនកិច្ចក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី នេះ អ្នក​ចូល​រួម​ទាំង​អស់មានឱកាសអញ្ជើញទៅពិនិត្យ​មើលដោយផ្ទាល់​នូវបង្គោល​ព្រំដែន​នៅ​ក្នុង​ទីតាំង​ចំនួ​ន​៧ ទីតាំង ដែលជាទីតាំងបង្គោលមេ ព្រម​ទាំងអញ្ជើញទៅពិនិត្យ​មើល​ដោយ​ផ្ទាល់​នូវ​ទីតាំង​បង្គោល​សំខាន់ៗផ្សេងៗទៀត ដែលជាទីតាំងបង្គោលបំពេញបន្ថែម និងទីតាំង​បង្គោល​តម្រុយ​ព្រំដែន​។ ក្រៅពីដំណើរទស្សនកិច្ចរៀបចំដោយរដ្ឋាភិបាលក៏មានការរៀបចំដោយក្រសួងស្ថាប័នអង្គភាព និង​ក្រុមហ៊ុនឯកជននានាដើម្បីឱ្យមន្ត្រី និងបុគ្គលិករបស់ខ្លួនបានស្គាល់ច្បាស់ពីទឹកដី ដោយ​មិន​លង់​ក្នុង​ការ​បោកប្រាស់ និងការបំភ្លៃរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច​ដែលតែងតែ​យក​បញ្ហា​ព្រំដែន និង​ទឹក​ដីមកបន្លាច និងបង្កចលាចលសង្គម។

ដំណើរទស្សន​កិច្ចប៉ែកឦសាននេះ គឺជាសក្ខីកម្មរស់ដោយប្រជាពលរដ្ឋ ស្តីពីការពិត និង​ស្ថាន​ភាព​ជាក់​ស្តែងនៃការងារព្រំដែន ការគ្រប់គ្រងនិងការពារទឹកដី របស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រជា​ពលរដ្ឋ​កម្ពុជា​ច្រើនឡើងៗ ជាពិសេសអ្នក​ដែលបាន​ទៅ​ដល់​តំបន់​ក្រវាត់​ព្រំដែន​ដោយ​ផ្ទាល់​រួច​ហើយ បានចែករំលែកបទពិសោធន៍​ល្អអំពី​ដំណើរ​ទស្សន​កិច្ច​នេះ​ដែល​ពោរពេញ​ដោយ​ការ​ផ្តល់​នូវ​ចំណេះ​ដឹង និងភាពសប្បាយរីករាយ ជាពិសេសការបង្ក​ឱកាស​បង្កើន​សាមគ្គីភាព​ជាតិ​កម្ពុជា​ឱ្យ​កាន់​តែរឹ​ងមាំ សម្រាប់ចូលរួមថែរក្សាបូរណភាពទឹកដីឱ្យស្ថិតនៅគង់វង្សជាដរាបមិនឱ្យបាត់សូម្បី ១មីលីម៉ែត្រឡើយ។

ជាងនេះទៀត សកម្មភាពនៃដំណើរទស្សនកិច្ចដែលទទួលបានការសាទរពីប្រជាពលរដ្ឋ និង​យុវជន​ទាំង​អស់ដែលបានចូលរួម ត្រូវបានផ្សព្វផ្សាយ​យ៉ាង​ទូលំ​ទូលាយ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​កម្ពុជា ហើយត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចកម្រនិងមានសារៈសំខាន់។ ដំណើរ​ទស្សន​កិច្ច​នេះ​បាន​ក្លាយជាសាក្សីរស់ដ៏សំខាន់បញ្ជាក់ពីភាពច្បាស់លាស់ប្រាកដប្រជា និងឆន្ទៈ​មុះមុត​របស់​រាជ​រដ្ឋាភិបាលកម្ពុជាក្នុងការបន្តបេសកកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និង​បន្ត​ធានាសុខសន្តិភាព និងស្ថិរភាពសង្គម-សេដ្ឋកិច្ចសម្រាប់ជាប្រយោជន៍ដល់ជាតិ និង​ប្រជាជន​កម្ពុជាទាំងអស់។

សូមរំឭកថា ដំណើរទស្សនកិច្ច​នេះ​ត្រូវ​បានបើកទូលាយសម្រាប់សាធារណ​ជន​ទូទៅ​ទាំង​អស់​ពី​គ្រប់​មជ្ឈ​ដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញ​ព័ត៌មាន​ងាយៗ​តាម​ការ​ចុះឈ្មោះ​អន​ឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកា​សម្រាប់​ការ​ចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការចូលរួមពីសប្បុរសជន។ ថវិកា​នេះ​ជា​ថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិន​ពាក់​ព័ន្ធ​នឹង​ថវិកា​ជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        48
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        33
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm