អាជ្ញាធរខេត្តកំពតប្រារព្ធទិវាសម្អាតពិភពលោកលើកទី៧ដើម្បីផ្សព្វផ្សាយការថែរក្សាបរិស្ថាន

2024/09/22 06:57:48 pm        210

អាជ្ញាធរខេត្តកំពត សហការជាមួយមន្ទីរបរិស្ថានខេត្ត បានរៀបចំទិវាសម្អាតពិភពលោកលើកទី៧ ដើម្បី​លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋឲ្យស្រឡាញ់បរិស្ថាន និងចូលរួម​ក្នុង​ការ​គ្រប់​គ្រង​សំរាម សំណល់រឹង រាវ និងបញ្ជ្រាបការយល់ដឹងអំពីផលប៉ះពាល់ នៃ​កំណើន​បរិមាណ​សំរាម​លើ​ភព​ផែន​ដី ពិសេសបរិស្ថានខេត្តកំពត ដែលជាខេត្តគោលដៅទេសចរណ៍ដ៏ល្បីល្បាញរបស់កម្ពុជា ។

ប្រធានមន្ទីរបរិស្ថាន លោក អេង ប៉ូឡូ បានធ្វើលើកឡើងថា ការប្រារព្ធ​ទិវា​សម្អាត​ពិភព​លោក​លើកទី​៧ (7th World Cleanup Day) ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅ​ប​រិវេណរូបសំណាក់ត្រីសេះសមុទ្រ ខេត្តកំពតនេះ មានកា​រ​អញ្ជើញ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ក្នុង​ខេត្ត ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋឱ្យស្រឡាញ់បរិស្ថាន និង​ចូល​រួម​ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង រាវ ដោយបញ្ជ្រាប​ការ​យល់​ដឹង​អំពី​ផល​ប៉ះពាល់​នៃ​កំណើន​បរិមាណសំរាមលើភពផែនដី។ ទិវាសម្អាតពិភពលោក ជាវេទិកាដ៏ល្អប្រសើរមួយ ដែល​ផ្តល់​ឱកាសដល់ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស និង បុគ្គលិក​មក​ពី​គ្រប់​ស្ថាប័ន​ចូល​រួម​ដើម្បី​ជា​សារ​មួយជូនដល់សហគមន៍អន្តរជាតិថា “កម្ពុជាស្អាត ខ្មែរធ្វើបាន” ។

លោកប្រធានមន្ទីរបញ្ជាក់ថា ទិវាសម្អាតពិភពលោកលើកទី៧ រៀបចំឡើងស្របទៅ នឹង​យុទ្ធ​សាស្ត្រ​​បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការកសាង និងពង្រឹង​មូល​ដ្ឋាន​គ្រឹះ ដើម្បីពន្លឿនការអភិវឌ្ឍជាតិ និងគាំទ្រដល់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន រួមមាន៖ ភាពស្អាត ភាពបៃតង និងចីរភាព និងរួមចំណែកដល់យុទ្ធនាការទឹកស្អាត កាត់បន្ថយប្លាស្ទិក និង​គោលដៅអភិវឌ្ឍន៍។

ឯក​ឧត្តម មឿង គង្គា អភិបាលរងខេត្តកំពត បានវាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​មន្ទីរ​បរិស្ថាន​ខេត្ត ដែលបានធ្វើការយ៉ាងសកម្ម ក្នុងការចូលរួមបង្កា ទប់ស្កាត់ និងថែរក្សាអភិរក្ស​បាន​នូវ​ធនធានធម្មជាតិ ពិសេសបរិស្ថានស្អាតនៅគ្រប់តំបន់រមណីយដ្ឋាន និងភូមិដ្ឋាន​រប​ស់​ប្រជាពលរដ្ឋ​ទូទាំងខេត្ត។ ជាក់ស្តែងការរៀបចំទិវាសម្អាតពីភពលោកលើកទី៧នាពេលនេះ ពិត​ជា​បាន​ឆ្លើយ​តបទៅនឹងការចង់បានរបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពត។

ឯកឧត្តម​បញ្ជាក់ថា ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន លោកបានខិតខំ និង​យក​ចិត្ត​ទុក​ដាក់យ៉ាងខ្លាំង ក្នុងការអភិវឌ្ឍន៍ខេត្ត ពិសេសជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ ធ្វើឲ្យ​មាន​កំណើនភ្ញៀវ កើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។ ដូច្នេះក្នុងនាមយើងគ្រប់គ្នាជាម្ចាស់ផ្ទះ ត្រូវចូលរួមសហការគ្នា ទាំងប្រជាពលរដ្ឋ អាជីវករ ក្រុមអ្នក​ផ្តល់​សេវា​ទេសចរណ៍ ក្រុមការងារសម្អាតសំរាម ត្រូវចូលរួមសម្អាត ថែរក្សាបរិស្ថាន​អនាម័យ​ឲ្យ​បាន​ល្អ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ពិសេសត្រូវគិតថាកំពតជាផ្ទះរបស់យើង ហើយមាន​តែ​យើង​ទេ ដែលអាចធ្វើឲ្យផ្ទះមួយនេះស្អាតជានិច្ចបាន៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        198
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm