ប្រតិភូសាលារាធានីភ្នំពេញចុះសួរសុខទុក្ខ និងចែកអំណោយដល់កងទ័ពជួរមុខតាមព្រំដែន

2024/09/22 09:31:11 pm        217

អភិបាលរាជធានី ដឹកនាំប្រតិភូសាលារាធានីភ្នំពេញចុះសួរសុខទុក្ខ និងចែកអំណោយសម្ដេច​ធិបតី​​​នាយករដ្ឋមន្ដ្រីដល់កងទ័ពជួរមុខតាមបន្ទាត់ព្រំដែន។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ​២០២៤ បានដឹកនាំប្រតិភូសាលារាធានីភ្នំពេញ ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ដ៏​ថ្លៃ​ថ្លា​រប​ស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូន​ដល់​កង​ទ័ពជួរមុខនៅបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ ៣ កងពលតូចអន្តរាគមន៍លេខ ៩ កង​ពលតូចអន្តរាគមន៍លេខ ១២៨ និងកងនគរបាលជាតិ វរសេនាតូចការពារព្រំដែនលេខ ៧៩៣ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ដែលកំពុង​ឈរ​ជើង​ការពារ​បូរណភាព​ទឹកដីតាមបន្ទាត់ព្រំដែន។

ក្នុងឱកាសជួបជាមួយកងទ័ពនៅព្រំដែននេះ ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ដោយ​គិតគូ​ពី​កង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បីដកអាវុធ​ចេញ​ពី​ដៃ​ពួក​ជ្រុល​និយមកុំឱ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជន​កម្ពុជា​តទៅ​ទៀត​ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំ​បាន​សម្រេច​បញ្ចប់​ការ​ចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម CLV-DTA ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើ​យ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ជូន​ដំណឹង​ជា​ផ្លូវ​ការ​ទៅ​ប្រទេស​វៀតណាម និងប្រទេសឡាវ រួចហើយដែរ។

ឯកឧត្តម ឃួង ស្រេង បន្ថែមថា ការបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA នេះ​មិន​មែន​យើង​ទុកខេត្តទាំងអស់នេះចោលដោយមិនអភិវឌ្ឍន៍នោះទេ កម្ពុជានឹងបន្ត​អភិវឌ្ឍន៍​លើ​ទឹក​ដី​របស់​ខ្លួន ដោយមានកិច្ច​សហការ​ជា​ធម្មតា​ជាមួយ​ប្រទេស​ជិតខាង​ក្នុង​ក្រប​ខ័ណ្ឌ​ទ្វេភាគី​រវាង​ប្រទេស និងប្រទេស និងដៃគូរអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក។

លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ មាន​ប្រសាសន៍​ថា ការចងសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញជាមួយកងទ័ព ធ្វើឡើង​ក្នុង​គោល​ដៅ​ពង្រឹង និងពង្រីកចំណងសាមគ្គីភាព មិត្តភាព យ៉ាងជិតស្និទ្ធសំ​ដៅ​ជួយ​ឧបត្ថម្ភ​ទំនុក​បម្រុង​គាំទ្រ​រវាងស្ថាប័នស៊ីវិលជាមួយកងទ័ពឱ្យមានភាពស្អិតរមួត ដើម្បីលើកស្ទួយ​ជីវភាព​រស់​នៅ​របស់​កងទ័ពឱ្យកាន់តែល្អប្រសើរឡើងក្នុងកិច្ចការពារបូរណភាពទឹកដី និងបន្តក​សា​ង​អង្គភាព​រឹង​មាំ​គ្រប់​ផ្នែក។

ក្នុងនាមកងទ័ព មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានប្តេជ្ញាការពារសន្តិភាព ការ​ពារ​ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញន ការពាររាជរដ្ឋាភិបាល ដែលប្រសូត្រ​ចេញ​ពី​ការ​បោះឆ្នោត​ស្រប​ច្បាប់ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងប្រឆាំង​ដាច់​ខាត​រាល់​ការ​ញុះញង់ពីពួកអគតិ ប្រឆាំងដាច់ខាតបុគ្គល ឬក្រុមអមិត្ត​ណាដែ​ល​មាន​គំនិត​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល និងកម្ទេចចោលរាល់ជនណាមួយដែលប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ និងគាំ​ទ្រ​ពេញ​ទំហឹង​ក្នុង​ការ​សម្រេចចិត្តរបស់សម្តេចតេជោ និងសម្តេចធិបតី ដែលបានយកចិត្ត​ទុកដា​ក់​គិតគូរ​ខ្ពស់​បំផុត​ដល់​ប្រជាជនលើបញ្ហាទឹកដី ព្រមទាំងភាពចាំបាច់ខាងនយោបាយ ដើម្បីដកអាវុធ​ចេញ​ពី​ដៃ​ពួក​ជ្រុល​និយមកុំឱ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនតទៅទៀត៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        94
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        197
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm