ចាន់ វឌ្ឍនាកា និង​កីឡាករ ៣៥​រូប​ទៀត​ត្រូវ​បាន​កោះហៅ​ត្រៀម​ប្រកួត​ជម្រុះ Asian Cup និង AFC U23

2021/09/27 04:39:14 pm        869

​បាល់ទាត់៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ​(FFC) បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ ៣៦​នាក់​ដើម្បី​ត្រៀម​ការប្រកួត​ពានរង្វាន់​ទ្វីប​អាស៊ី​ចំនួន ២ គឺ​ការប្រកួត​ជម្រុះ​ពានរង្វាន់ AFC Asian Cup China 2023 Qualifiers (Play-Off) នៅ​ប្រទេស​បា​រ៉ែ​ន និង​ពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022-Qualifiers នៅ​ប្រទេស​ជប៉ុន ក្នុង​នោះ​ក៏​មាន​វត្តមាន ចាន់ វឌ្ឍនាកា ផង​ដែរបន្ទាប់ពី​ខកខាន​ជាប់​ជម្រើស​ជាតិ​អស់​ជាច្រើន​ឆ្នាំ​។​

​សម្រាប់​បញ្ជី​ឈ្មោះ​កីឡាករ ៣៦​នាក់ដែល​ជ្រើសរើស​ដោយ​គ្រូបង្វឹក​លោក Ryu Hirose ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​លោក Keisuke Honda នេះរួមមាន​កីឡាករ​ព្រះខ័ន​រាជ​ស្វាយរៀង ៤​រូប​, ភ្នំពេញ​ក្រោ​ន ៤​រូប​, បឹងកេត ៥​រូប​, ព្រៃវែង ៦​រូប​, វិសាខា ៧​រូប​, ណាហ្គា​វើ​ល​ដ៏ ៣​រូប​, កងយោធពល​ខេមរភូមិន្ទ ៣​រូប​, អង្គ​រថា​យ​ហ្គឺ​រ ២​រូប​, សូល​ទី​អង្គរ ១​រូប និង​សមាជិក​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ១​រូប។​ ​ប៉ុន្ដែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ កីឡា​ករ​ត្រូវបាន​កោះហៅ​លើក​នេះមានការ​ផ្លាស់ប្ដូរ​មួយចំនួន បើ​ធៀប​នឹង​ក្រុម​ជម្រើសជាតិដែល​បាន​ប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក នៅ​ប្រទេស​បា​រ៉ែ​នកាលពី​ថ្មីៗ ក្នុងនោះ​លោក Ryu Hirose បានផ្ដល់​ឱកាស​ឲ្យ​កីឡាករ​វ័យក្មេង​ជាច្រើន ដើម្បី​ត្រៀម​ការប្រកួត​កម្រិត​ទ្វីបអាស៊ី​នេះពិសេស​ត្រៀម​ការប្រកួត AFC U23 Asian Cup Uzbekistan 2022-Qualifiers តែម្ដង។​

សម្រាប់​ការប្រកួត​ជម្រុះ​ពានរង្វាន់ AFC Asian Cup China 2023 ក្រុម​គោព្រៃ​កម្ពុជានឹងត្រូវ​ជួប​ក្រុម​កោះ​ហ្គាំ នៅលើ​ទឹកដី​កណ្ដាលនា​ប្រទេស​បា​រ៉ែ​ន​ទាំង ២​ជើងនា​ថ្ងៃទី​០៩ និង​ថ្ងៃទី​១២ ខែតុលា។ ចំណែក​ការប្រកួត AFC U23 Asian Cup Uzbekistan 2022-Qualifiers ដែល​ក្រុម U23 កម្ពុជាស្ថិតក្នុង​ពូ​ល K ជាមួយ​ហុងកុង និង​ម្ចាស់ផ្ទះ​ជប៉ុននឹងត្រូវ​ប្រកួត​នា​ចុងខែ​តុលា ពោលគឺ​កម្ពុជាប៉ះ​ហុងកុងនា​ថ្ងៃទី​២៣-​តុលា និង​ជួប​ជប៉ុននា​ថ្ងៃទី​២៦-​តុលា ឆ្នាំ​២០២១ នេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm