មនុស្ស ៤នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងការបាញ់ប្រហារដ៏ធំនៅរដ្ឋអាឡាបាម៉ា សហរដ្ឋអាមេរិក

2024/09/22 11:38:20 pm        52

នគរបាលបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំមួយនៅទីក្រុង ប៊ឺមីងហាម (Birmingham) រដ្ឋ អាឡាបាម៉ា (Alabama) សហរដ្ឋអាមេរិក។ 

មន្ត្រីនគរបាលក្រុង Birmingham លោក ទ្រូមែន ហ្វីតជើរ៉ល (Truman Fitzgerald) បាននិយាយថា «អ្នកបាញ់ប្រហារជាច្រើននាក់ បានបាញ់ជាច្រើនគ្រាប់ទៅលើមនុស្សមួយក្រុម» កាលពីល្ងាចថ្ងៃសៅរ៍នៅក្នុងតំបន់ ហ្វាយភ័ញសៅ (Five Points South) នៃទីក្រុង។ លោកបន្តថា នគរបាលបានរកឃើញសាកសពបុរស ២នាក់និងស្ត្រីម្នាក់នៅកន្លែងកើតហេតុ ហើយជនរងគ្រោះទី៤ បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរដោយគ្រាប់កាំភ្លើងនៅមន្ទីរពេទ្យ។

លោក Fitzgerald បន្ថែមថា ក្រុមអ្នកស៊ើបអង្កេតកំពុងពិនិត្យទៅលើថា តើខ្មាន់កាំភ្លើងទាំងនោះបានដើរសំដៅទៅជនរងគ្រោះ ឬក៏បើករថយន្តតាមនោះ។ អាជ្ញាធរជឿជាក់ថា អ្នកបាញ់ប្រហារជាច្រើននាក់មានជាប់ពាក់ព័ន្ធ ហើយមិនទាន់មានការចាប់ខ្លួននៅឡើយទេ។ នគរបាលកំពុងស៊ើបអង្កេតពីមូលហេតុដែលអាចកើតមាន និងបានស្នើសុំព័ត៌មានផ្សេងៗពីសាធារណជន។

រហូតមកដល់ពេលនេះ មានការបាញ់ប្រហារទ្រង់ទ្រាយធំជាង ៤០០ករណីនៅទូទាំងសហរដ្ឋអាមេរិក ក្នុងឆ្នាំនេះ បើយោងតាមទីភ្នាក់ងារតាមដានហិង្សាដោយកាំភ្លើង (Gun Violence Archive) ដែលកំណត់ការបាញ់ប្រហារទ្រង់ទ្រាយធំ ថាជាឧបទ្ទវហេតុដែលមនុស្ស ៤នាក់ ឬច្រើននាក់រងរបួស ឬស្លាប់៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm