ពលរដ្ឋខ្មែរអ៊ិស្លាម២០០គ្រួសាររស់នៅសង្កាត់ដងទង់ ទទួលបានការព្យាបាលជំងឺដោយឥតគិតថ្លៃ

2024/09/22 11:50:08 pm        489

ប្រជាពលរដ្ឋខ្មែរអ៊ិស្លាម ២០០គ្រួសារដែលមានជីវភាពខ្វះខាតនៅភូមិ៤ សង្កាត់ដងទង់ ក្រុង​ខេមរ​ភូមិន្ទ ខេត្តកោះកុង បានទទួលការពិគ្រោះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ និងមាន​ស្បៀង​អាហារ​ទៀតផង។

ដើម្បីជួយឧបត្ថម្ភ​គាំទ្រដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្រីក្រ និងលើកកម្ពស់សុខភាព ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវ​បាន​សហការ​ជាមួយ​សមាគម​សម្ព័ន្ធ​យុវជន​មុស្លិម​កម្ពុជា​ខេត្ត​កោះកុង ចាត់ក្រុមការងារគ្រូពេទ្យចុះពិនិត្យព្យាបាលជំងឺដល់ពលរដ្ឋខ្មែរឥស្លាម ដោយ​អាច​សម្រាល​ទុក្ខលំបាកកាត់បន្ថយការចំណាយផ្សេងៗ។បានមួយកម្រិត។

ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ ឱ្យដឹងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ថា ពលរដ្ឋមានសុខុមាលភាព និងជីវភាពសមរម្យល្អ សង្គមជាតិ​នឹង​អភិវឌ្ឍន៍​រីក​ចម្រើន​ទៅ​មុខ​តាមស្ថានការណ៍នោះដែរ ដូច្នេះទើបមានការយក​ចិត្តទុក​ដាក់​អំពី​សុខទុក​របស់​ពលរដ្ឋ​នៅ​ពេល​នេះ។

ឯកឧត្តមអំពាវនាវដល់ប្រជាពលរដ្ឋបន្តចូលរួមថែរក្សាសុខភាពអំឡុងពេលរដូវវស្សាឱ្យបានរឹងមាំ ចៀសវាងឆ្ងាយពីជំងឺផ្សេងៗ ពិសេស​បន្ត​ថែ​រក្សា​ការពារ​អនាម័យ​បរិស្ថាន​ផង​ដែរ​ដោយ​មិន​បោះ​ចោល​សំរាម​នៅទីសាធារណៈដែលធ្វើប៉ះពាល់ដល់សោភ័ណ្ឌទីក្រុង ក៏ដូចជាមូលដ្ឋាន​រស់​នៅ​របស់​ខ្លួន​។

ដោយឡែកលោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុង ចាត់ទុកសកម្មភាពខាងលើថា ជាសកម្ម​ភាព​​មនុស្ស​ធម៌​ដ៏​មាន​គុណត​ម្លៃ​បំផុត​សម្រាប់​ពលរដ្ឋដែលកំពុងជួបប្រទះខ្វះខាត​ផ្នែក​ជីវភាព​រស់​នៅ​​ក្នុងមូលដ្ឋានភូមិ៤ សង្កាត់ដងទង់ អោយវិលមករកជីវភាពល្អប្រសើរ។

លោ​ក​ស្រីបន្តថា សកម្មភាព​មនុស្សធម៌​នេះ​ស្រប​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​យកចិត្តទុកដាក់ខ្ពស់ដូចជា ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង​ងាយ​រងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និង​កុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យជាដើម។

លោកស្រី ឈី វ៉ា ជឿជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគម​សម្ព័ន្ធ​យុវជន​មុស្លិម​កម្ពុជាខេត្តកោះកុង នឹងបន្តខិតខំកៀរគរ​សប្បុរស​ជន​នៃ​ប្រទេស​ម៉ាឡេ​ស៊ី​បន្ថែម​ទៀត ដើម្បីចូលរួមចំណែកក្នុងការងារមនុស្សធម៌នេះ៕ អត្ថបទៈ ឈឹម មករា

អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        3
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        220
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm