ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ បន្តចុះពិនិត្យព្យាបាលភ្នែក​ជូនប្រជាពលរដ្ឋ​ក្នុងក្រុងពោធិ៍សាត់

2024/09/23 01:52:32 am        572

រថយន្តវះកាត់ចល័ត រួមនិងក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្ដម កែវ រតនៈ ដឹកនាំដោយឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ បានបន្តធ្វើការចុះពិនិត្យព្យាបាលភ្នែក វាស់ភ្នែក វះកាត់​បកភ្នែក និងកន្ទុយថ្លែន ផ្តល់ថ្នាំភ្នែក និងផ្តល់វ៉ែនតា ដោយឥតគិតប្រាក់ ជូនបងប្អូន​ប្រជាពលរដ្ឋ និង​ព្រះសង្ឃក្នុងក្រុងពោធិ៍សាត់ ក្រោមកិច្ចសហការសម្របសម្រួលដោយឯកឧត្តម ខូយ រីដា ប្រធាន​គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ និងជា​ប្រធាន​ក្រុម​ការងារ​គណបក្សចុះមូលដ្ឋានក្រុងពោធិ៍សាត់ ។ កម្មវិធីពិនិត្យព្យាបាលភ្នែកនេះត្រូវបានរៀបចំឡើងនៅបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជា​ខេត្តពោធិ៍សាត់ រយៈ១ថ្ងៃពេញ ដោយបានធ្វើការពិនិត្យ និងផ្តល់វ៉ែនតា​ជូនដល់​ប្រជា​ពលរដ្ឋបានចំនូន២១៦២នាក់ ហើយធ្វើការផ្តល់ថ្នាំ​ព្យាបាលភ្នែកជូន​ប្រជាពលរដ្ឋ​បានចំនួន​៨៦៤នាក់ ជាមួយគ្នានោះបានធ្វើការវះកាត់បកបាយភ្នែកនៅទីតាំងផ្ទាល់បានចំនួន៩នាក់ និងវះ​កាត់កន្ទុយថ្លែនភ្នែកបានចំនួន៣នាក់ ព្រមទាំង​បានរកឃើញ​អ្នកមានជំងឺបាយភ្នែកត្រៀមវះ​កាត់លើក​ក្រោយចំនួន២៨នាក់ ក្នុងនោះមានករណីពិសេសចំនួន៥នាក់ ត្រូវ​អន្តរាគមន៍​បញ្ជូនទៅវះកាត់បន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតក្រុងភ្នំពេញ ។

ឯកឧត្តម ខូយ រីដា មានប្រសាស៍លើកឡើងថា ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះមកពិនិត្យនិងព្យាបាលភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតប្រាក់ក្នុងពេលនេះគឺជាសកម្មភាពមនុស្សធម៌ ដែលបានផ្តួចផ្តើមឡើងដោយឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ ដែលជាការយកចិត្តទុកដាក់លើសុខមាភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តពោធិ៍សាត់និងក្នុងគោលបំណងដើម្បីរួមចំណែកកាត់បន្ថយការចំណាយនិងការលំបាកនានារបស់ប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយ ។ ហើយឯកឧត្តម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ ដែលបានដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តជាច្រើនរូប លះបង់ទាំងថវិកា កំលាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួន ចុះមកពិនិត្យព្យាបាលភ្នែក វះកាត់ជួយសង្គ្រោះភ្នែក ផ្តល់ទាំងថ្នាំនិងវ៉ែនតា ជូនប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ ក៏ដូចជាតាមបណ្តាស្រុកនានាទូទាំងខេត្តពោធិ៍សាត់ជាច្រើនលើកច្រើនសារដោយមិនគិតប្រាក់តាំងតែពីឆ្នាំ២០២៣ រហូតដល់ពេលនេះ ហើយដោយមើលឃើញពីតម្រូវការជាក់ស្តែង និងតបតាម​សំណូមពរពីប្រជាពលរដ្ឋ ក្រុមការងារចុះមូលដ្ឋានក្រុងពោធិ៍សាត់ និងបន្តសហការ​ជាមួយ​ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ ធ្វើការចុះមកពិនិត្យព្យាបាលភ្នែកជូនបងប្អូន​ប្រជា​ពលរដ្ឋ​ក្នុងក្រុងពោធិ៍សាត់ជាបន្តបន្ទាប់ទៀត ។

គួរឱ្យដឹងដែរថាក្នុងឆ្នាំ២០២៤នេះ ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ ដឹកនាំដោយ​ឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ បានចុះមកខេត្តពោធិ៍សាត់ចំនួន៦លើក ដោយពិនិត្យព្យាលបាលភ្នែក ជូនប្រជាពលរដ្ឋបានប្រមាណ១៣៥០០នាក់ ហើយ​កាលពី​ឆ្នាំ២០២៣ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ បានចុះមកខេត្តពោធិ៍សាត់​ចំនួន​០៧លើក ដោយធ្វើការពិនិត្យព្យាបាលជូនប្រជាពលរដ្ឋប្រមាណជិត១ម៉ឺននាក់ ក្នុងនោះ​លោក​យាយលោកតាចាស់ជរាជាប្រមាណជិត២០០នាក់ ដែលមានបញ្ហាភ្នែកធ្ងន់ធ្ងរអាច​បណ្តាល​អោយទៅជាពិការភ្នែក ត្រូវបានក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តធ្វើការវះកាត់ជួយ​សង្គ្រោះបានយ៉ាង​ជោគជ័យផងដែរ ៕

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        63
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        138
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        250

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm