ថវិកាដែលកើតចេញពីមហាសាមគ្គីរបស់ពលរដ្ឋខ្មែរសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនកើនដល់ជាង ២១លានដុល្លារ

2024/09/23 05:17:53 pm        142

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ បង​ប្អូន​ប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមបរិច្ចាគថវិកា ដោយស្ម័គ្រចិត្តជាមួយរាជរដ្ឋាភិបាល​ក្នុង​កិច្ចការ​កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន គឺមានចំនួនរហូតដល់​ជាង ៧០​ម៉ឺន​នាក់​ដោយ​ទទួល​ថវិកា​បាន​ចំនួនជាង ២១លានដុល្លារអាមេរិក។

តាមរយៈសារពិសេសនាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​បានប្រកាសថ្លែងអំណរអរគុណចំពោះទឹកចិត្តដ៏មហាសាមគ្គីរបស់បង ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងក្នុង និងក្រៅប្រទេសដែលបានរួមគ្នាបរិច្ចាគថវិកា ដោយស្ម័គ្រចិត្ត ចូលរួមជាមួយ​រាជ​រដ្ឋាភិបាលក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធតាមក្រវ៉ាត់ព្រំដែនចាប់ពីការ ប្រកាស​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ខណៈវិភាគទានស្ម័គ្រចិត្តនេះនឹងត្រូវយកទៅកសាង ផ្លូវតាមក្រវ៉ាត់ព្រំដែន។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេច​បង្កើត«​មូលនិធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ព្រំដែន​» ក្នុងគោលបំណងដើម្បីកៀគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាម​បណ្តោយ​ព្រំដែន ដោយកម្មវិធីមូលនិធិនេះក៏ជាការផ្តល់ឱកាសឲ្យ​បងប្អូនប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈ​ដ្ឋាន​ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែក​ដោយ​ផ្ទាល់​ជាមួយ​រាជ​ដ្ឋាភិបាល​នៅក្នុ​ង​បុព្វ​ហេតុ​ការពារ និងអភិវឌ្ឍន៍ជាតិ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការ​ជំរុញ​ការ​អភិវឌ្ឍ​នៅតា​មតំ​បន់​ព្រំដែន​ឲ្យបាន​កា​ន់​តែ​រឹង​មាំ និងប្រកបដោយចីរភាពបន្ថែមទៀត។

តាមរយៈសារសំឡេងរបស់សម្តេចធិបតីនាថ្ងៃនេះ សម្តេចបានបញ្ជាក់ថា ក្រុមការងារ​មូលនិធិ​នឹង​ត្រូវ​បន្ត​ទទួល​យកការចូលរួមស្ម័គ្រចិត្តរបស់ជនរួមជាតិទាំងអស់ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ ហើយពេលបិទ​បញ្ចប់​ក្រុម​ការងារ​មូល​និធិ​នឹង​ជំរា​បជូ​នអំពី​ទិន្ន​ន័យ​ចុង​ក្រោយ រួមជាមួយនឹងផែនការច្បាស់លាស់ក្នុងការប្រើប្រាស់នូវមូលនិធិនេះ ដោយ​ឈរ​លើ​គោល​ការណ៍​តម្លាភាព និងគណនេយ្យភាព៕ អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        447
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        481
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        622

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm