ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់បណ្ណកម្មសិទ្ធអចលនវត្ថុ​ដល់ប្រជាជន ចំនួន២៤ភូមិ នៃក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ

2024/09/23 05:31:16 pm        161

ប្រជាជនចំនួន២៤ភូមិ នៃសង្កាត់វាំងចាស់ សង្កាត់ព្រះស្រែ និងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្ត​កំពង់ស្ពឺ បានទទួលបណ្ណកម្មសិទ្ធអចលនវត្ថុ ដែលប្រគល់ជូនដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋ​មន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជា​ប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​កំពង់ស្ពឺ និង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់។

ពិធីខាងលើនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅសង្កាត់វាំងចាស់ ក្រុង​ឧដុង្គ​ម៉ែជ័យ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ថ្នាក់​ដឹក​នាំក្រសួង ក្រុមការងាររាជរដ្ឋាភិបាល ឯកឧត្តមប្រធានក្រុមប្រឹក្សា ឯកឧត្តមអភិបាលខេត្ត មន្រ្តី​រាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណ ១២០០នាក់។

ឯកឧត្តមបណ្ឌិត ជាម ចន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម សាយ សំអាល់ ដែលបានផ្តល់កិត្តិយសដល់អ្នកខេត្តកំពង់ស្ពឺ ក្នុង​ការ​ចែកបណ្ណកម្មសិទ្ធអចលនវត្ថុជូនដល់ប្រជាពលរដ្ឋដោយផ្ទាល់នាឱកាសនេះ។

មានមតិសំណេះសំណាលជាមួយលោកតា លោកយាយ អ៊ុំពូមីង បងប្អូន ដែល​អញ្ជើញ​មក​ផ្ទាល់​ក្នុង​អង្គ​ពិធី ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវក្តី​សោមនស្សរីក​រាយ​ជាមួ​យ​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួល​បានបណ្ណកម្មសិទ្ធនាពេលនេះ។ ការចេញបណ្ណកម្មសិទ្ធដល់បងប្អូនប្រជាពលរដ្ឋ គឺ​ជា​អាទិភាព​មួយរបស់រាជរដ្ឋាភិបាល។

នាឱកាសនោះផងដែរ ឯកឧត្តមបាន​ជំនួស​មុខ​ឱ្យ​ប្រជាពលរដ្ឋ​អ្នក​ខេត្ត​កំពង់ស្ពឺ​ធ្វើ​ការ​ថ្លែង​អំណរ​គុណ​ក្រុមការងារក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ និងក្រុមការងារ​ថ្នាក់​ខេត្ត ដែល​បានខិតខំវាស់វែងដីធ្លី និងបំពេញបែបបទសម្រាប់រៀបចំបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ដោយ​មិនគិតពីពេលយប់ និងថ្ងៃចុងសប្តាហ៍ឡើយ សំដៅធ្វើ​យ៉ាង​ណាបង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​បងប្អូនដែលមានការមមាញឹកក្នុងការងារប្រចាំថ្ងៃ។

ដោយឡែក ឯកឧត្តម ក៏បានថ្លែង​អំណរ​គុណ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ដែល​បាន​ចូល​រួម​យ៉ាង​ច្រើន​កុះករក្នុងចលនាជាតិដ៏ធំ តបតាមសេចក្តីអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមខ្សែបន្ទាត់ព្រំដែន ដែលស​បញ្ជាក់​នូវ​ការ​គាំទ្រ និងជំនឿទុកចិត្តយ៉ាងមុតមាំមកលើរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យជាតិ។ ឯកឧត្តមបានរំលេចថា បើទោះបីជាការចូលរួមជាទំហំតិចក្តី ច្រើនក្តី តែវា​បាន​បង្ហាញ​នូវ​ទឹកចិត្តដ៏ធំធេងរបស់បងប្អូនដែលស្រលាញ់ជាតិ ស្រលាញ់ទឹកដី។

នៅចុងបញ្ចប់នៃកម្មវិធី ឯកឧត្តមគណៈអធិបតី​បាន​អញ្ជើញ​ចែក​បណ្ណក​ម្មសិ​ទ្ធ​ជា​និមិត្ត​រូប​ជូន​ដល់​ប្រជា​ពលរដ្ឋដែលមកទទួលបណ្ណ ប្រកបដោយទឹកមុខសប្បាយរីករាយ ស្ថិតក្នុងបរិយាកាស​ដ៏​ស្និទ្ធ​ស្នាលបំ​ផុត ក្រោមផ្ទៃមេឃរលឹមស្រិចៗ ប្រៀបបានការប្រោះព្រុំពរជ័យពីព្រះភិរុណ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        66
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        98
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm