កម្ពុជាកំពុងខិតខំយ៉ាងសកម្មលើការធានាថាកុមារមានសុវត្ថិភាពនៅគ្រប់កន្លែង ទាំងនៅ​ផ្ទះ​សាលារៀន និងក្នុងសហគមន៍

2024/09/23 05:46:41 pm        240

លោកជំទាវ ញ៉េប សុភាព រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន​ថ្លែងថា អំពើហិង្សាលើកុមារ គឺជាបញ្ហាសកលដែលបង្កផលវិបាកធ្ងន់ធ្ងរស្ទើរ ពេញមួយ​ជីវិត​ដល់​សង្គម​ជាតិ។ អំពើហិង្សាលើកុមារ គឺជាសកម្មភាពដែលមិនអាចអត់ឱនបាន ទោះនៅក្នុងរូប​ភាព​ណា​ក៏ដោយ ព្រោះថាអំពើហិង្សាធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍរបស់កុមារ សីលធម៌សង្គម សេចក្តី​ថ្លៃថ្នូរ និង ការអភិវឌ្ឍធនធានមនុស្សនាពេលអនាគត។

ក្នុងទិសដៅទប់ស្កាត់បញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​ ស្តីពីសិទ្ធិកុមារ និងពិធីសារបន្ថែម ព្រមទាំងកិច្ចព្រមព្រៀងអន្តរជាតិនានា ដើម្បីការពារ​ឧត្តម​ប្រយោជន៍​របស់​កុមារ។

លោកជំទាវបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅបន្តយកចិត្តទុកដាក់ខ្ពស់ និងពង្រឹងប្រសិទ្ធភាពលើការអនុវត្តច្បាប់ គោល​នយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដែលមានស្រាប់ និងបន្ត​បង្កើត​ថ្មី​សំដៅ​ធ្វើ​ឱ្យ​សុខុមាលភាព កិច្ចការពារ និងការអភិវឌ្ឍន៍កុមារកាន់តែប្រសើរឡើង។ ហេតុនេះ​ហើយ​ការ​យក​ចិត្ត​ទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាគ្រឹះ ដ៏សំខាន់ក្នុង​ការ​កសាង​មូល​ធនមនុស្សប្រកបដោយសក្តានុពលសម្រាប់ការអភិវឌ្ឍកម្ពុជានាពេលអនាគត ទន្ទឹម​នឹង​សេចក្តី​ព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ និងផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់ និងឆ្លើយ​តប​ចំពោះ អំពើហិង្សាលើកុមារ បាននិងកំពុងតាក់តែងជាសេចក្តីព្រាង។

ជាក់ស្តែង កម្ពុជាបានរៀបចំ និងដាក់ ឱ្យអនុវត្តនូវគោលនយោបាយ និងផែនការជាបន្តបន្ទាប់ ដូច​ជា ផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតប ចំពោះអំពើហិង្សាលើកុមារឆ្នាំ២០១៧-២០២១, ផែនការសកម្មភាពដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះ ការកេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​តាមប្រព័ន្ធអនឡាញឆ្នាំ២០២១-២០២៥ គោលនយោបាយស្តីពីកិច្ចការពារ កុមារនៅ​សាលា​រៀន ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ និងគោល​នយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារឆ្នាំ២០១៩-២០២៩ ជាដើម ដើម្បីឈានទៅ​សម្រេច​ឱ្យ​បាន​នូវ​ការ​បញ្ចប់អំពើ ហិង្សាលើកុមារ។

សូមជម្រាបថា លោកជំទាវ ញ៉េប សុភាព រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ចបាន ថ្លែងបែបនេះ គឺ​ក្នុង​កិច្ច​ប្រជុំពិគ្រោះយោបល់ ស្តីពីការរៀបចំឯកសារការប្តេជ្ញាចិត្តរបស់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បី​បញ្ចប់​អំពើ​ហិង្សាលើកុមារ នៅសណ្ឋាគារសាន់ អេន ម៉ូន រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        188
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        161
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm