ឥណ្ឌា កំពុងស៊ើបអង្កេតក្រុមហ៊ុន Netflix ជុំវិញការបំពានទិដ្ឋាការ និងការរើសអើងជាតិសាសន៍

2024/09/23 05:56:08 pm        187

យោងតាមសារអេឡិចត្រូនិក (អ៊ីមែល) របស់រដ្ឋាភិបាលដែលបានផ្ញើទៅកាន់អតីតនាយកប្រតិបត្តិម្នាក់របស់ក្រុមហ៊ុន ណេតហ្វ្លិច (Netflix) បានឱ្យដឹងថា ឥណ្ឌា កំពុងស៊ើបអង្កេតលើការអនុវត្តអាជីវកម្មនៃប្រតិបត្តិការក្នុងស្រុករបស់ក្រុមហ៊ុនភាពយន្តខ្នាតយក្ស Netflix របស់សហរដ្ឋអាមេរិក រួមទាំងការចោទប្រកាន់ពីបទបំពានទិដ្ឋាការ និងរើសអើងពូជសាសន៍។

ព័ត៌មានលម្អិតនៃការស៊ើបអង្កេតរបស់ឥណ្ឌា ត្រូវបានដាក់បញ្ចូលក្នុងអ៊ីមែលកាលពីថ្ងៃទី២០ ខែកក្កដា ដែលត្រូវបានពិនិត្យដោយសារព័ត៌មានរ៉យទ័រ ពីមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌាទៅកាន់អតីតនាយកផ្នែកធុរកិច្ច និងច្បាប់របស់ Netflix ប្រចាំប្រទេសឥណ្ឌា លោកស្រី ណានឌីនី មេតា (Nandini Mehta) ដែលបានចាកចេញពីក្រុមហ៊ុនក្នុងឆ្នាំ២០២០។

មន្ត្រីឥណ្ឌា លោក ឌីផាក យ៉ាដាវ (Deepak Yadav) មកពីការិយាល័យចុះឈ្មោះតំបន់ជនបរទេស (FRRO) នៃក្រសួងការបរទេសក្នុងទីក្រុងញូវដេលី បានសរសេរថា «នេះទាក់ទងនឹងការបំពានទិដ្ឋាការ និងពន្ធទាក់ទងនឹងការអនុវត្តអាជីវកម្មរបស់ Netflix នៅឥណ្ឌា»។

នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែល លោកស្រី Mehta បាននិយាយថាខ្លួនកំពុងបន្តបណ្ដឹងនៅអាមេរិកប្រឆាំងនឹងក្រុមហ៊ុន Netflix សម្រាប់ការចោទប្រកាន់ពីការបញ្ចប់កិច្ចសន្យាការងារដោយមិនត្រឹមត្រូវ ក៏ដូចជាការរើសអើងជាតិសាសន៍ និងយេនឌ័រ ខណៈក្រុមហ៊ុនបានបដិសេធ។

អ្នកនាំពាក្យ Netflix បាននិយាយថា ក្រុមហ៊ុន «មិនបានដឹងពីការស៊ើបអង្កេតរបស់រដ្ឋាភិបាលឥណ្ឌានោះទេ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        180
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        220
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm