សហគ្រិនក្នុងស្រុកចាប់អារម្មណ៍ការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI សម្រាប់ការធ្វើអាជីវកម្ម

2024/09/23 06:20:46 pm        332

សហគ្រិនក្នុងស្រុកកំពុងចាប់អារម្មណ៍ និងធ្វើការស្វែងយល់ លើការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI, ដែលជាប្រព័ន្ធបច្ចេកវិទ្យាអាច ជួយដំណោះស្រាយនូវរាល់បញ្ហាផ្សេងៗ ដើម្បីចាប់​យក​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​មួយនេះ ជំរុញលើកកម្ពស់នៅក្នុងដំណើរការធ្វើអាជីវកម្ម របស់ពួកគាត់។

ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល បាននិងកំពុងដើរឆ្ពោះទៅមុខយ៉ាងលឿន និងជាកាតាលីករ​ថ្មី​ដ៏​មាន​សារៈ​សំខាន់ ដែលមានសក្តានុ ពល និងមានកាលានុវត្តន៍ភាព ក្នុងការជំរុញកំណើន​សេដ្ឋកិច្ច និង​សង្គម​ បច្ចុប្បន្នប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ត្រូវបានរាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃសភា បាន​ដាក់​ចេញសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។ ស្របតាមផែនការសកម្មភាពខាងលើ សមាគម​អភិវឌ្ឍន៍សង្គមខ្មែរ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចុះ​អនុស្សាណៈ​យោគយល់​គ្នា​រវាង សមាគមអភិវឌ្ឍន៍ សង្គមខ្មែរ និងស្ថាប័ន DG ACADEMY ដើម្បីជំរុញ​ផ្សព្វ​ផ្សាយ ​និងការបង្កើនសមត្ថភាព នៃការធ្វើអាជីវកម្មនៅក្នុងយុគសម័យឌីជីថល ជូនដល់សមាជិក-សមាជិការបស់សមាគម។

ជុំវិញបច្ចេកវិទ្យា AI នេះ, សហគ្រិនក្នុងស្រុក ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម បា​ន​ថ្លែង​នូវ​ការចាប់អារម្មណ៍យ៉ាង ខ្លាំង អំពីអត្ថប្រយោជន៍នៃប្រព័ន្ធបញ្ញាសិប្បនិម្មិត AI ដែលប​ញ្ហា​នេះ​ពួក​គាត់នឹងពង្រឹងចំណេះដឹងលើការប្រើប្រាស់ប្រព័ន្ធមួយនេះ សម្រាប់ការរៀបចំ​ផែនការ​សកម្មភាព​នៅ​ក្នុងកិច្ចដំណើរការអាជីវកម្ម ក៏ដូចជាការប្រើប្រាស់ AI សម្រាប់ផ្សព្វផ្សាយ​ផលិត​ផល​ជា​ដើម ដើម្បីជំរុញលើកកម្ពស់ការធ្វើអាជីវកម្មរបស់ពួកគាត់ឱ្យកាន់តែប្រសើរ ដែលជាផ្នែក​មួយ​ចូល​រួមលើកកម្ពស់វិស័យការងារ និងកំណើន សេដ្ឋកិច្ចក្នុងស្រុក។

ទាក់ទិនអាជីវកម្មនេះ, ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើក​ឡើង​ថា ជុំវិញបេសកម្មរបស់ សមាគម គឺបានបង្កើតឡើងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុង​ការអភិវឌ្ឍទាំងសមត្ថភាព ពង្រីកនិងពង្រឹងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ របស់​បងប្អូន​ដែល​ជា​សមាជិក និងប្រជាពលរដ្ឋទូទៅ។ បញ្ហានេះ សមាគមតែងតែបង្កើតនូវសកម្មភាពជាច្រើន និង​ការ​ស្វែ​ង​រកនូវគំនិត ថ្មីៗ ដើម្បីជួយទៅដល់ពួកគាត់ ជាក់ស្តែង, ការចុះ​អនុស្សាណៈ​យោគយល់​គ្នា​រវាង​សមាគមអភិវឌ្ឍន៍សង្គមខ្មែរ និងស្ថាប័ន DG ACADEMY នេះ គឺដើម្បីពង្រីក​ចំណេះដឹ​ង​ជូន​ដល់​ពួក​គាត់បន្ថែម បានស្វែងយល់អំពីអត្ថប្រយោជន៍ AI និងការចាប់យក AI សម្រាប់ ការជួយ​ដល់​ការ​ធ្វើអាជីវកម្ម ដែលជាផ្នែកមួយក្នុងការជួយលើកកម្ពស់ ការធ្វើអាជីវកម្ម​របស់ពួ​ក​គាត់​ឱ្យ​កាន់​តែ​ប្រសើរ។

ជុំវិញ Ai នេះ, លោក ហិន សុភាព នាយកប្រតិបត្តិ DG ACADEMY បានលើកឡើង​ក្នុង​បទ​បង្ហាញ​នូវ​ចំណុចសំខាន់ៗជាច្រើន ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសមាជិករបស់សមាគម បាន​ស្វែងយល់អំពីអត្ថប្រយោជន៍ នៃប្រព័ន្ធវិទ្យាបញ្ញាសិប្បនិម្មិត AI ដែលជា ប្រព័ន្ធមួយ​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់មនុស្ស និងធ្វើសកម្មភាពដូចមនុស្ស។ ដូច្នេះ Ai អាចធ្វើឲ្យយើង​ទទួល​បាន​ផល​ប្រយោជន៍​ មានទំនាក់នងកាន់តែកាន់តែល្អ និងធ្វើឲ្យកិច្ចការងារ រួមជាមួយសកម្មភាព​អាជីវកម្ម​កាន់​តែ​រលូន​៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        197
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        98
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        211

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm