បុគ្គលិកសណ្ឋាគាររាប់ពាន់នាក់នៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូ តវ៉ាជុំវិញបន្ទុកការងារ និងប្រាក់ឈ្នួលទាប

2024/09/23 06:33:38 pm        91

បុគ្គលិកផ្នែកបដិសណ្ឋារកិច្ចរាប់ពាន់នាក់ បានចេញធ្វើកូដកម្មកាលពីថ្ងៃអាទិត្យ (២២ កញ្ញា) នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) របស់សហរដ្ឋអាមេរិក ដោយទាមទារប្រាក់ឈ្នួលកាន់តែប្រសើរ ការសម្រាលបន្ទុកការងារ និងតវ៉ាប្រឆាំងការកាត់បន្ថយបុគ្គលិកអំឡុងពេលជំងឺរាតត្បាតកូវីដ១៩។

បុគ្គលិកមកពីសណ្ឋាគារដូចជា ហ៊ីលតុន (Hilton Union Square), ផាលេស (Palace Hotel), វេសស្ទីន (Westin St. Francis) និង ហ្រ្គែន ហ៊ីយ៉ាត់ (Grand Hyatt) បានចូលរួមកូដកម្ម ដោយលើកឡើងពីការកាត់បន្ថយចំនួន ៥០% នៃកម្លាំងពលកម្ម ដែលនាំឱ្យមានបន្ទុកការងារកាន់តែធ្ងន់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ការតវ៉ារយៈពេល ២៤ម៉ោងនោះមានបុគ្គលិកចូលរួមប្រហែល ១.៥០០នាក់។ បុគ្គលិកជាច្រើនបានចែករំលែកបទពិសោធន៍នៃការបង្កើនភារកិច្ច និងបន្ទុកការងារដ៏ឈឺចាប់ ដោយពុំមានសំណងសមរម្យ និងប្តេជ្ញាតស៊ូដើម្បីទទួលបានលក្ខខណ្ឌការងារប្រសើរឡើង។

ការតវ៉ានៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នេះកើតឡើងស្របពេលមានកូដកម្មជាច្រើនផ្សេងទៀតនៅទូទាំងប្រទេស។ បុគ្គលិកសណ្ឋាគាររាប់ពាន់នាក់កំពុងធ្វើកូដកម្មនៅសណ្ឋាគារ ហ៊ីលតុន (Hilton), ហ៊ីយ៉ាត់ (Hyatt), ម៉ារៀត (Marriott) និង អូមនី (Omni) ក្នុងគោលដៅចំនួន ១២ទីតាំង នៅទូទាំងសហរដ្ឋអាមេរិក។ បុគ្គលិកជាង ១០.០០០នាក់កំពុងធ្វើកូដកម្មនៅទីក្រុងដូចជា បាល់ទីម័រ (Baltimore), បូស្តុន (Boston), ហូណូលូលូ (Honolulu), សាហូសេ (San Jose), ស៊ីអាថល (Seattle), អូកលែន (Oakland) និងទីក្រុងផ្សេងទៀតទូទាំងប្រទេស៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        71
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm