សេវាករ ប្រតិបត្តិករ អាជីវករ ៤វិស័យក្នុងខេត្តកំពង់ឆ្នាំង ទទួលការបណ្តុះបណ្តាលអំពី​ការផ្តល់​សេវា​នៅអង្គភាពច្រកចេញចូលតែមួយ និងការផ្តល់សេវាតាមប្រព័ន្ធអនឡាញ

2024/09/23 06:47:32 pm        380

ដើម្បីចូលរួមក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រប​ស់​រាជ​រដ្ឋាភិបាល នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ អង្គភាពច្រក​ចេញ​ចូល​តែមួយ​របស់​សាលា​ខេត្ត​កំពង់ឆ្នាំង បានបណ្តុះបណ្តាលសេវាករ ប្រតិបត្តិករ និងអាជីវករចំនួន៤វិស័យក្នុងខេត្តកំពង់ឆ្នាំង អំពី​ការ​ផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយ និងការផ្តល់សេវាតាមប្រព័ន្ធអនឡាញ ក្នុង​ការ​លើក​កម្ពស់​នៃការផ្តល់សេវារដ្ឋបាលស្របតាមគោលការណ៍ និងនីតិវិធីដែលមានលក្ខណៈសាមញ្ញ ឆាប់​រហ័ស តម្លាភាព គណនេយ្យភាព ភាពជឿទុកចិត្ត និងគ្មានអំពើពុករលួយ។

លោកស្រី ផល នីវៀរ៉ា អនុប្រធានច្រកចេញចូលតែមួយសាលាខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ កម្ម​វិធី​នេះ មានភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការស្នើសុំសេវារដ្ឋបាលពីវិស័យចំនួន៤ ដូច​ជា​វិស័យ​ឧស្សាហកម្ម និងសិប្បកម្ម, កសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, វប្បធម៌ និងវិចិត្រសិល្បៈ, និងវិស័យទេសចរណ៍ តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​ដោយ​មិនចាំបាច់​ធ្វើ​ដំណើរ​មក​កាន់​អង្គភាព​ច្រក​ចេញ​ចូល​តែមួយដោយផ្ទាល់នោះទេ។ ក្រៅពីការផ្តល់សេវាលើវិស័យទាំង៤នេះ អង្គភាពនៅមាន​ការ​ផ្តល់សេ​វារដ្ឋបាលពីវិស័យចំនួន១០ផ្សេងទៀតផងដែរ ធ្វើយ៉ាងណាលើក​កម្ពស់​នៃ​ការ​ផ្តល់​សេវា​រដ្ឋបាល​ស្របតាមគោលការណ៍ និងនីតិវិធីដែលមានលក្ខណៈសាមញ្ញ ឆាប់រហ័ស តម្លាភាព គណ​នេយ្យភាព ភាពជឿទុកចិត្ត និងគ្មានអំពើពុករលួយ តាមគោល​នយោបាយ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំ​ណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំងបានថ្លែងថា ការប្រើ​ប្រាស់​កម្ម​វិធី​ស្នើ​សុំ​សេវា​តាម​ប្រព័ន្ធ​អន​ឡាញនេះ ហាក់ដូចជាថ្មីសម្រាប់អ្នកមកទទួលសេវា និងអ្នកស្នើសុំសេវា ដែល​ទាម​ទារ​ឱ្យ​មាន​ការផ្សព្វផ្សាយ និងបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែម។ ថ្ងៃនេះ អង្គភាព​ច្រកចេញ​ចូល​តែ​មួយនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី១ នីតិកាលទី៧ ។ លើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាម​រយៈការពង្រឹងតួនាទីភារកិច្ចក្នុងការទទួល និងការ​សម្រុះ​សម្រួល​ដោះ​ស្រាយ​បណ្តឹង​នៅ​ក្រៅ​ប្រ​ព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រ​ប់​គ្រង​រដ្ឋ​បាល​នៅរ​ដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm