កីឡា​ហុក​គី​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​កម្រិត​១

2021/09/27 05:32:28 pm        81

​ហុក​គី៖ សហព័ន្ធ​កីឡា​ហុក​គី​កម្ពុជា ចុង​សប្តាហ៍​កន្លង​ទៅបាន​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​កីឡា​ហុក​គី​កម្រិត​១ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ដោយមាន​សិក្ខាកាម​ចូលរួម​សរុប ២៥​នាក់មកពី​សមាគម​-​ក្លិប ៩​រាជធានី​-​ខេត្ត។​

​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ហុក​គី​កម្ពុជា។ វគ្គ​នេះមាន​រយៈពេល ១​សប្ដាហ៍ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ ដែល​បង្រៀន​ដោយ​គ្រូឧទ្ទេស​មកពី​សហព័ន្ធ​កីឡា​ហុក​គី​អន្ដរជាតិ​លោក Tahir Zaman។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា នេះ​គឺជា​វគ្គ​ដ៏​សំខាន់​សម្រាប់​គ្រូបង្វឹក ដើម្បី​ធ្វើការ​ដុះ​ខាត់​ជំនាញ​ឲ្យ​បានច្បាស់លាស់ សម្រាប់​យកទៅ​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធភាព ពិសេស​ក្នុងការ​អភិវឌ្ឍ​ធនធាន​កីឡាករ​-​កីឡាការិនី​ហុក​គី​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន ដើម្បី​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដ្បិត​កីឡា​ហុក​គីក៏មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡា​ត្រៀម​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះដែរ។​ ​ដោយហេតុនេះ អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី៣២ ឆ្នាំ​២០២៣ (CAMSOC) ដដែល​បានធ្វើការ​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​សិក្ខាកាមត្រូវខិតខំ​ប្រឹង​សិក្សា និង​ចាប់យក​ជំនាញ​ឲ្យ​បាន​គត់​មុត​ជាមួយ​គ្រូឧទ្ទេស ដើម្បី​ក្លាយជា​គ្រូបង្វឹក​ដែលមាន​ចំណេះដឹង​ពិ​ប្រាកដ ស្ទាត់ជំនាញ និង​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​អនុវត្ត និង​ការបណ្ដុះបណ្ដាល​ធនធាន​កីឡាករ​-​កីឡាការិនី។​

លោក កាំ​ង សុធា អគ្គលេខាធិការ​សហព័ន្ធ​បាន​​បញ្ជាក់ថា វគ្គ​នេះនឹងសិក្សា​លើ​មេរៀន​សំខាន់​ៗ​មួយចំនួន ដោយ​ផ្ដើម​ពី​តួនាទី​គ្រូបង្វឹក ការគ្រប់គ្រង​ហានិភ័យ ការត្រៀម​បម្រុង​របស់​គ្រូបង្វឹក ការហាម​ប្រើប្រាស់​សារធាតុ​ហាមឃាត់ បទបញ្ជា​ការប្រកួត និង​បច្ចេកទេស​របស់​កីឡាករ​​-​កីឡាការិនី។ លោក​រំពឹងថា វគ្គ​បណ្ដុះបណ្ដាល​នេះនឹង​ជួយ​បង្កើន​សមត្ថភាព​គ្រូ​មួយកម្រិត​ទៀត ដើម្បី​ឲ្យ​ស្រប​ផែនការ​យុទ្ធសាស្ដ្រ​របស់​សហព័ន្ធក្នុង​ដំណើរ​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ទន្ទឹម​ជាមួយគ្នា អគ្គលេខាធិការ​សហព័ន្ធ​ដដែលក៏បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ​សាមគ្គី​អូឡាំពិក សហព័ន្ធ​កីឡា​ហុក​គី​អន្ដរជាតិ សហព័ន្ធ​កីឡា​ហុក​គី​អាស៊ី ពិសេស​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាដែល​បាន​ខិតខំ និង​ជំរុញ​ឲ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​នេះ​ឡើង ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​ហុក​គី​កម្ពុជា​បន្ថែមទៀត៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        155
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        165
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        171

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm