មន្ត្រីជំនាញចុះពិនិត្យតំបន់ជន់លិច និងសិក្សាជាក់ស្ដែងលើលទ្ធភាពអនុវត្តកិច្ច​គាំពារឆ្លើយតប​នឹងគ្រោះអាសន្ន

2024/09/23 09:04:50 pm        186

មន្ត្រីជំនាញ រួមមានអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ក៏ដូចជាថ្នាក់ដឹកនាំ​មូលនិធិជាតិ​ជំនួយ​សង្គម បានចុះទៅពិនិត្យមើលជាក់ស្ដែង នៅតំបន់រងការជន់លិច ក្នុងភូមិសាស្ត្រខេត្ត ក្រចេះ​។ ការចុះពិនិត្យនេះ មានគោលដៅសំខាន់ ក្នុងការវាយតម្លៃសូចនាករ ក្នុងដូចជា​សិក្សា​ជាក់​ស្ដែង​លើលទ្ធភាពអនុវត្តកិច្ចគាំពារសង្គមឆ្លើយតប គ្រោះអាសន្ន ដែលកម្ពុជា បានបង្កើត​កិច្ច​គាំពារ​នេះ​ឡើងកាលពី ខែកញ្ញា ឆ្នាំ ២០២៣។

រយៈពេលប៉ុន្មានថ្ងៃមកនេះ ការជន់លិចបានកើតមានឡើងនៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​របស់​កម្ពុជា ដើម្បីឆ្លើតតបលើបញ្ហានេះ មន្ត្រីចាប់រាប់ពី ថ្នាក់ភូមិ ឃុំ រហូតដល់មន្ត្រីថ្នាក់ជាតិ កំពុង​យក​ចិត្ត​ទុក​ដាក់ និងចុះបំពេញការងារជាក់ស្ដែងទៅតាមមុខជំនាញការងាររបស់ខ្លួន។

ជាក់ស្ដែង​កាលពីចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម ចន ណារិទ្ធ អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​ជាតិ​គាំពារ​សង្គម រួមទាំងវត្តមាន អគ្គនាយកមូលនិធិជាតិជំនួយសង្គម និងមន្ត្រីជាច្រើនរូប បាន​ចុះទៅ​​តំបន់​រងការជន់លិច ក្នុងភូមិសាស្ត្រខេត្ត ក្រចេះ ដើម្បីពិនិត្យមើលពីភាពជាក់ស្ដែង ដើម្បី​វាយ​តម្លៃ​កម្រិត​សូចនាករនៃក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ក្នុងស្ថានភាព​ដែល​មាន​ជំនន់​កើត​ឡើងនេះ។ ទន្ទឹមគ្នានេះដែរ ការចុះទៅផ្ទាល់នេះ ក៏ដើម្បី ពិនិត្យស្ថានភា​ព​អនុវត្ត​កម្ម​វិធី​ជាតិ​ជំនួយ​សង្គម ក្នុងកញ្ចប់គ្រួសារ និងមូលនិធិសមធម៌សុខាភិបាល។

សូមជម្រាប​ថា ក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ជាគំនិតផ្តួចផ្តើម​ក្នុង​ការ​ប្រើ​ប្រាស់ ប្រព័ន្ធគាំពារសង្គម ដើម្បីផ្តល់កិច្ចគាំពារដែលមានលក្ខណៈជាប្រព័ន្ធ, អាចព្យាករទុកមុន, ទាន់​ពេល និងមានប្រសិទ្ធភាព ជូនដល់ពលរដ្ឋពិសេសគឺគ្រួសារក្រីក្រ និងគ្រួសារងាយរង​ហានិភ័យ ដើម្បីឆ្លើយតបនឹង គ្រោះអាសន្នធម្មជាតិ, វិបត្តិម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិបត្តិ​សុខភាព​សាធារណៈ ទាំងក្នុង អំឡុងពេលគ្រោះអាសន្នដើម្បីរក្សាលំនឹងជីវភាព និងក្រោយ​គ្រោះ​អាសន្ន​ដើម្បីស្តារជីវភាពឡើងវិញ។

លើសពីនេះ គឺបង្កើតយន្តការសម្របសម្រួលដែលមានភាពប្រទាក់ក្រឡាគ្នា រវាងវិធានការ​អន្ត​រាគមន៍ និងវិធានការផ្សេងទៀត ដែលបានដាក់ចេញដោយស្ថាប័នមានសមត្ថកិច្ច និងស្ថាប័ន​មនុស្ស​ធម៌ ដូចជាគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងកាកបាទ​ក្រហម​កម្ពុជា​ជា​ដើម សម្រាប់ឆ្លើយតបនឹងគ្រោះអាសន្ន តាមរយៈ​ការធ្វើ​សុខដុមនីយកម្ម​យន្តការ​អនុវត្ត​កម្ម​វិធី​ដើម្បី​បំពេ​ញគ្នា ប្រកបដោយប្រសិទ្ធភាព៕ អត្ថបទ៖ គឹម ហុក 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm