អាជ្ញាធរ ​ត្រូវ​ហាមឃាត់​រាល់​ការសាងសង់​លំនៅឋាន ​ឬ ​សំណង់​ផ្សេងៗ​ នៅ​លើ​ដី​ចំណីផ្លូវ​ឬ​ខ្នង​ប្រឡាយ​ទឹក​

2021/04/27 09:59:58 am        30

​កំពត៖ អភិបាលខេត្ត​កំពត​​​ប្រាប់​ដល់​មន្ត្រី​ជំនាញ និង​ពាក់ព័ន្ធ រួម​ទាំង​អាជ្ញាធរ​អាជ្ញាធរ​គ​ត្រូវ​ហាមឃាត់​រាល់​ការសាងសង់​លំនៅឋាន​ឬ​សំណង់​ទាំង​ឡាយណា​នៅ​លើ​ដី​ចំណីផ្លូវ ឬ​ខ្នង​ប្រឡាយ​ទឹក ឬ​ទំនប់ទឹក​ក​សាធារណៈ​ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់ ហើយ​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ថ្ងៃក្រោយ​។


​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២០ ឯកឧត្ដម​ ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ ពិនិត្យ​ពិភាក្សា​លើ​គម្រោង​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ក្នុង​ឃុំ​ចំនួន​២ គឺ​ឃុំ​ត្រពាំង​ធំ និង​ឃុំ​ព្រែក​ត្នោត​ស្រុក​ទឹកឈូ​ខេត្ត​កំពត​។


​តាម​បទ​បង្ហាញ​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់​ខេត្ត គម្រោង​ទី​១. គឺ​ការ​ស្ដារ​ប្រឡាយ​ប្រវែង​២០០០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ គម្រោង​ទី​២. ការសាងសង់​ផ្លូវ​បេតុង​ទំហំ​១២​ម៉ែត្រ ប្រវែង​១៨៤២​ម៉ែត្រ​ក្នុងភូមិ​ព្រែក​ត្នោត ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ​។​


​ឯកឧត្ដម​ជាវ តា​យ អភិបាលខេត្ត បាន​សម្ដែង​ការ​គាំទ្រ​ដល់​គម្រោង​ទាំងពីរ​ខាងលើ​ព្រោះ​វា​ជា​តម្រូវការ​ចាំបាច់​រប​ស់​ពលរដ្ឋ​នៅ​មូលដ្ឋាន​នោះ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ឯកឧត្ដម​អភិបាលខេត្ត​បាន​បញ្ជាក់​ថា ការអភិវឌ្ឍន៍​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា រមែង​តែងតែ​មាន​ផល​ប៉ះពាល់​ដោយ​ជៀស​មិន​ផុត​។


ដូច្នេះ ​ឯកឧត្ដម​អភិបាលខេត្ត​ក៏បាន​ស្នើ​ដល់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា​ពិនិត្យ និង​ពិភាក្សា​ផ្ដល់​ជា​យោបល់ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ដំណើរ​ការស្ដារ និង​កសាង​ប្រព័ន្ធ​ប្រឡាយទឹក និង​ផ្លូវ​បេតុង ក្នុង​គម្រោង​ទាំងពីរ​ខាង​លើនេះ ឲ្យ​ទទួលបាន​លទ្ធផល​ជោគជ័យ​។​


​ឯកឧត្ដម ក៏បាន​ក្រើនរំលឹក​ដល់​មន្ត្រី​ជំនាញ​និង​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់​ហាមឃាត់​រាល់​ការសាងសង់​លំនៅឋាន ឬ​សំណង់​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​នៅ​លើដី​ចំណីផ្លូវ ដី​ខ្នង​ប្រឡាយ ឬ​ដី​ទំនប់ទឹក នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ជៀសវាង​ការប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​ពិបាកធ្វើ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​នៅពេល​មាន​គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៅ​ថ្ងៃ​ក្រោយនោះ​៕​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm