រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និង​សម្ភារៈ​ប្រើប្រាស់​ជូន​ដល់​នាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី១

2024/09/23 09:10:47 pm        137

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចុះសួរសុខទុក្ខ និង​សំណះ​សំណាល​ ដោយរួមមាន គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជូនដល់នាយទាហាន នាយ​ទាហានរង និងពលទាហាន នៃយោធភូមិភាគទី១ នៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ខេត្ត​ស្ទឹងត្រែង នាឱកាសពិធីកាន់បិណ្ឌវេនទី៦នៃពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីរួមចំណែកកិច្ចការពារជាតិ ការពារ​ប្រជាជន រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ស្របតាមពាក្យស្លោក ការពារជាតិ​ដើម្បី​ទាំង​អស់​គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរ​សុខ​ទុក្ខ​ដល់​នាយ​ទាហាន នាយទាហានរង និងពលទាហាននៃយោធភូមិភាគទី១ទាំងអស់ ពីសំណាក់សម្តេច អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​​ នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចទាំងពីរ​បាន​យក​ចិត្ត​ទុក​ដាក់​បំផុត​ចំពោះ​សុខ​ទុក្ខ និងគិតគូដល់សុខភាព និងជីវភាពរស់នៅរបស់បងប្អូនកងយោធពលខេមរភូមិន្ទ ឈរ​ជើង​នៅ​សមរភូមិមុខ និងក្រុមគ្រួសារទ័ពនៃយោធភូមិភាគទី១ ក៏ដូចនាយទាហាន នាយ​ទាហាន​រង និងពលទាហានតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា ដែលបានលះបង់អ្វីៗ​គ្រប់​បែប​យ៉ាង​រួម​ទាំង​ជីវិត និងសេចក្តីសុខផ្ទាល់ខ្លួនដើម្បីជាតិ និងបូរណភាពដែនដី។

គួររម្លឹកថា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ សម្រាប់ទី​បញ្ជាការដ្ឋាន​យោធ​ភូមិ​ភាគ​ទី១ និងមន្ត្រីឧទ្យានុរក្សដែលប្រចាំការក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងរួមមាន អង្ករ មី ប្រេងឆា ទឹក​ស៊ីអ៊ីវ ទឹកត្រី ត្រីខ ទឹកដោះគោខាប់ ស្ករស ប៊ីចេង អំបិល ឆៃប៉ូវប្រៃ ខ្ទឹមស ទឹកក្រូចចម្រុះ និង​ទឹក​សុទ្ធ​ព្រម​ទាំងឧបត្ថម្ភជូនកងយោធភូមិភាគទី១ ជាថវិកាសរុបចំនួន ២៥,០០០,០០០ រៀល និង​មាន​ការ​រួមចំណែកពីអ្នកឧកញ៉ាអគ្គនាយកក្រុមហ៊ុន អាន ម៉ារឌី គ្រុប ផ្ដល់ថវិកាជួស​ជុល​អគារ​ស្នាក់​នៅ​របស់កងទ័ពចំនួន០១ខ្នង តម្លៃ២៥០០ដុល្លារ ឃ្លាំងសម្ភារៈ ចំនួន០១ខ្នង តម្លៃ​២៥០០​ដុល្លារ និងអាគុយកម្លាំង ១០០អំពែ ចំនួន ២០ធុង ដែលសរុបទឹកប្រាក់អស់ ៦១ ៤០០ ០០០​រៀល និង៧០០០ដុល្លារសហរដ្ឋអាម៉េរិក៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        136
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        117
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm