ការសម្រេចលើការវាយប្រហារចូលក្នុងទឹកដីរុស្ស៊ី ទំនងជាមិនកើតឡើងទេ បន្ទាប់ពីជំនួបរវាង Biden និង Zelensky

2024/09/23 10:49:38 pm        550

សារព័ត៌មាន The Times បានរាយការណ៍ដោយដកស្រង់ប្រភពរបស់ខ្លួនថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ( Joe Biden) ទំនងជាមិនប្រកាសការសម្រេចចិត្តរបស់ខ្លួន ទាក់ទងនឹងការប្រើប្រាស់អាវុធផលិតដោយលោកខាងលិចសម្រាប់ការវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ឌីមី ហ្សេឡិនស្គី (Vladimir Zelensky) នៅថ្ងៃទី ២៦ ខែកញ្ញា។

យោងតាមអ្នកការទូតណាតូម្នាក់ដែលមិនបញ្ចេញឈ្មោះ ការសម្រេចចិត្តនេះ គឺធ្វើឡើងរវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាសំខាន់សម្រាប់រដ្ឋលោកខាងលិចក្នុងស្ថានភាពនេះ គឺថា ពួកគេមិនដឹងថាតើបន្ទាត់ក្រហមរបស់រុស្ស៊ី នៅឯណានោះទេ។ អ្នកការទូតរូបនេះ ក៏បានអះអាងដែរថា កម្រិតនៃការគំរាមកំហែងពីរុស្ស៊ី «មិនដែលខ្ពស់ណាស់ណាទេ»។

សារព័ត៌មាននេះ បានកត់សម្គាល់ថា ការសម្រេចចិត្តលើការវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ទំនងជាមិនផ្លាស់ប្តូររលកនៃជម្លោះនេះទេ ពីព្រោះរុស្ស៊ី បានដកយន្តហោះនិងប្រព័ន្ធមីស៊ីលរបស់ខ្លួនចេញពីគោលដៅរបស់អាវុធដែលផលិតដោយលោកខាងលិចដែលប្រើក្នុងជម្លោះអ៊ុយក្រែន។ យោងតាម The Times អ៊ុយក្រែន នឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីការប្រើប្រាស់យានដ្រូនរយៈចម្ងាយឆ្ងាយ និងបង្កើនផលិតកម្មក្នុងស្រុក។

ទន្ទឹមនឹងនេះ អ្នកជំនាញខាងយោធា និងអ្នកការទូតដែលសម្ភាសន៍ដោយសារព័ត៌មាន The Times ទាំងអស់បាន ចែករំលែកមតិថា អ៊ុយក្រែន គ្មានឱកាសក្នុងការជំរុញកម្លាំងរុស្ស៊ី ក្នុងផែនការពាក់កណ្តាលផ្លូវនេះបានទេ។ ក្នុងន័យនេះ ប្រភពមួយ បានចង្អុលបង្ហាញថា ការចរចា នឹងមានការលំបាក និងតឹងតែងខ្លាំងណាស់សម្រាប់ប្រទេសអ៊ុយក្រែន។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        151
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        190
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm