ការស្វែងរកជនសង្ស័យ កំពុងដំណើរការ ក្រោយមនុស្ស ៤នាក់ស្លាប់ និងរបួស ១៧នាក់ ក្នុងការបាញ់ប្រហារ នៅរដ្ឋ Alabama

2024/09/23 11:32:56 pm        29


អាជ្ញាធរបានរាយការណ៍ថា មិនទាន់មានការចាប់ខ្លួនភ្លាមៗនៅឡើយទេ បន្ទាប់ពីការបាញ់ប្រហារសំដៅក្រុមមនុស្សដ៏ច្រើន កាលពីចុងសប្តាហ៍ បានសម្លាប់មនុស្ស ៤នាក់ ហើយ ១៧នាក់ផ្សេងទៀត បានរងរបួស ជាអ្វីដែលនគរបាលបានពិពណ៌នាថា ជាគោលដៅ «វាយប្រហារ» ដោយខ្មាន់កាំភ្លើងជាច្រើនដែលបានបើកការបាញ់ប្រហារនៅខាងក្រៅកន្លែងកម្សាន្តពេលរាត្រីដ៏ពេញនិយមមួយ នៅរដ្ឋ Alabama សហរដ្ឋអាមេរិក។

ការបាញ់ប្រហារកាលពីយប់ថ្ងៃសៅរ៍ (ទី២១ ខែកញ្ញា) នៅក្នុងតំបន់កម្សាន្តដ៏ពេញនិយមឈ្មោះ Five Points South នៃទីក្រុង Birmingham បានធ្វើឲ្យកក្រើកតំបន់សម្បូរដោយភោជនីយដ្ឋាន និងបារ ដែលតែងតែមានសភាពអ៊ូអរ នាពេលយប់ចុងសប្តាហ៍។ ការបាញ់ប្រហារសំដៅហ្វូងមនុស្ស ក្នុងចំណោមការបាញ់ប្រហារជាច្រើន នៅឆ្នាំនេះ នៅក្នុងទីក្រុងធំៗ អ្នកស្រុកមានអារម្មណ៍មិនស្ងប់ និងបានធ្វើឲ្យមន្ត្រី ទាំងនៅមូលដា្ឋន និងកន្លែងផ្សេងអង្វរសុំជំនួយ ដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម និងអំពើហិង្សាដ៏ទូលំទូលាយដោយកាំភ្លើង។

អភិបាលក្រុង Birmingham លោក Randall Woodfin បាននិយាយមួយថ្ងៃបន្ទាប់ពីមានការបាញ់ប្រហារថា "«អាទិភាពចម្បង គឺស្វែងរកអ្នកបាញ់ប្រហារទាំងនេះ ហើយនាំពួកគេចេញពីសហគមន៍របស់យើង»។

ស្នងការនគរបាលក្រុង Birmingham លោក Scott Thurmond បាននិយាយថា អាជ្ញាធរជឿថា ការបាញ់ប្រហារនេះសំដៅទៅលើមនុស្សម្នាក់ ក្នុងចំណោមមនុស្សត្រូវបានសម្លាប់ ដែលអាចជាឃាតកម្មស៊ីឈ្នួល។ លោកបានបន្តថា រថយន្ត ១គ្រឿង បានបើកទ្វារ ហើយអ្នកបាញ់ជាច្រើននាក់បានសម្រុកចេញក្រៅ ហើយបានចាប់ផ្តើមបាញ់ប្រហារ បន្ទាប់មកបានរត់គេចខ្លួនពីកន្លែងកើតហេតុតែម្ដង៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        86
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        130
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm