នាយករដ្ឋមន្ត្រីឥណ្ឌា បង្ហាញក្តីបារម្ភអំពីស្ថានភាពមនុស្សធម៌នៅហ្កាហ្សា ក្នុងជំនួបជាមួយលោក Abbas

2024/09/23 11:35:50 pm        29


ក្រសួងការបរទេសឥណ្ឌា បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី( Narendra Modi) បានសម្តែងការព្រួយបារម្ភរបស់លោកចំពោះវិបត្តិមនុស្សធម៌ នៅតំបន់ហ្កាហ្សា និងបានអះអាងជាថ្មីនូវការគាំទ្ររបស់ឥណ្ឌាសម្រាប់ប្រជាជនប៉ាឡេស្ទីន ក្នុងអំឡុងពេលជួបជាមួយប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាខ្មូដ អាបាស (Mahmoud Abbas) នៅទីក្រុងញូវយ៉ក។

ក្រសួងបានបន្ថែមថា៖«លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់លោកចំពោះវិបត្តិមនុស្សធម៌ ដែលកើតឡើងនៅតំបន់ហ្កាហ្សា ស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺនក្នុងតំបន់ និងបានបញ្ជាក់ជាថ្មីនូវការគាំទ្រឥតងាករេរបស់ឥណ្ឌាសម្រាប់ប្រជាជនប៉ាឡេស្ទីន រួមទាំងការបន្តជំនួយមនុស្សធម៌»។

លោក ម៉ូឌី បានបញ្ជាក់ជាថ្មីថា៖«ជំហរសំខាន់របស់ឥណ្ឌាលើបញ្ហាអ៊ីស្រាអែល-ប៉ាឡេស្ទីន» ហើយបានអំពាវនាវឲ្យ៦មានបទឈប់បាញ់ ការដោះលែងចំណាប់ថ្នូរ និងឲ្យវិលត្រឡប់ទៅរកការសន្ទនា និងការទូតវិញ។ លោកបានកត់សម្គាល់ថា ឥណ្ឌាជារដ្ឋដំបូងគេមួយដែលទទួលស្គាល់ប៉ាឡេស្ទីន ហើយបានបញ្ជាក់ជាថ្មីថា ឥណ្ឌាគាំទ្រប៉ាឡេស្ទីនឲ្យចូលជាសមាជិករបស់UN។

ក្រសួងការបរទេស បានបន្តថា៖«មេដឹកនាំទាំងពីរ បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងឥណ្ឌា និងប៉ាឡេស្ទីន»។

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        10
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        26
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm