Lewis Hamilton ឈ្នះ​ការប្រកួត F1 នៅ​រុស្ស៊ី​ជា​ជ័យជំនះ ១០០ទីលាន​ក្នុង​អាជីព​

2021/09/27 06:19:57 pm        101

ប្រណាំង​រថយន្ត៖ ​ជើងឯក​ប្រណាំង F1 ពិភពលោក ៧សម័យ Lewis Hamilton បាន​ប្រជែង​ឈ្នះ​ការប្រកួត​នៅ​ប្រទេស​រុស្ស៊ីដែលជា​ជ័យជំនះ​សរុប​ចំនួន ១០០ទីលាន​ក្នុង​អាជីព​របស់គេ​។ កីឡាករ​អង់គ្លេស​រូបនេះរួម​ជាមួយនឹង​គូប្រជែង Max Verstappen មិន​ស្ថិតនៅ​ជួរមុខ​គេ​ឡើយនៅពេល​ចេញ​ដំណើរ ខណៈ​កត្តា​អាកាសធាតុ​ដែលមាន​ភ្លៀង​ធ្លា​ក់នៅ ៥ជុំ​ចុងក្រោយ​ធ្វើឱ្យ Hamilton ឆក់យក​ជ័យជំនះ​នេះ​។

​​ចាប់​ផ្តើមដំបូង Lando Norris របស់​ក្រុម McLaren ចេញដំណើរ​មុខ​គេ តែ​កីឡាករ​អេ​ស្ប៉ា​ញ Carlos Sainz ក៏​វ៉ា​ផុត​ និង​នាំមុខគេ​វិញ​។ ​បន្ទាប់ពី​មានការ​ប្រជែង​គ្នា​ខ្លាំង Lando Norris ក៏​ឡើងមក​នាំមុខគេ​វិញ ស្របពេល Lewis Hamilton បាន​ដេញ​ពីក្រោយ​រហូតដល់​លេខ២ ប្រដេញ​ពីក្រោយ Lando Norris ប្រកៀក​ប្រកិត​។​ ​ការព្យាករណ៍​អាកាសធាតុ​ថា​ មាន​ភ្លៀង​ធ្លាក់​នោះ Hamilton ក៏​ចូល Pit Stop ផ្លាស់ប្តូរ​កង់​បណ្តោយឱ្យ Norris បន្ត​ការ​នាំមុខ​។

លុះ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង Lando Norris ដែល​មិនទាន់​ផ្លាស់​កង់​នោះ​ក៏​រអិល​ចេញពី​ផ្លូវ​បណ្តាល​ឱ្យ Hamilton ឡើងមក​នាំមុខ​វិញ​ជាមួយ Max Verstappen លេខ២ រហូត​ដល់ទី​ព្រ័ត្រ ខណៈ​កីឡាករ​របស់ Ferrari, Carlos Sainz បាន​លេខ៣​។ ជ័យជំនះ​ទីលាន​ទី ១០០ ក្នុង​អាជីព​របស់ Hamilton នេះ​ធ្វើ​ឱ្យគេ​ឡើងមក​នាំមុខគេ​ក្នុង​តារាង​ជើងឯក​ពិភពលោកវិញ​ដោយ​នាំមុខ​គូប្រជែង Max Verstappen របស់​ក្រុម Red Bull ចំនួន ២ពិន្ទុ​។ ​បន្ទាប់ពី​រុស្ស៊ី​នេះ F1 នឹង​បន្តដំណើរ​ទៅ​ទឹកដី​ទួ​រគី​ថ្ងៃទី១០ ខែតុលា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm