កម្ពុជានឹងមានសុវត្ថិភាព និងទំនុកចិត្តពីភ្ញៀវទេសចរណ៍ឡើងវិញ ដោយសារល្បឿន​នៃការ​ចាក់វ៉ាក់​សាំង

2021/09/27 06:21:29 pm        926

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា ដោយសារ​ល្បឿននៃការចាក់វ៉ាក់សាំងនៅកម្ពុជា សម្តេច​មាន​សុទិដ្ឋិនិយមថា គោលដៅ​ទេសចរណ៍​នៅកម្ពុជា នឹងត្រូវធានាបាននូវសុវត្ថិភាព ទំនុកចិត្ត និងភាពជឿជាក់របស់ទេសចរជាតិ និងអន្តរជាតិ ឡើងវិញនាពេលឆាប់ៗ​ខាងមុខនេះ ។

យោងតាមសាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងឱកាសអប់អរសាទរ​ទិវាទេសចរណ៍​ពិភពលោក ឆ្នាំ២០២១ក្រោមវិធានបទ​«ទេសចរណ៍សម្រាប់​កំណើនប្រកប​ដោយបរិយាប័ន្ន» ដែលបានចេញនាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា «យោងលើល្បឿននៃការចាក់វ៉ាក់សាំងនៅកម្ពុជា យើងជឿជាក់ថា គោលដៅទេសចរណ៍​កម្ពុជា​នឹងត្រូវបានមើលឃើញថា ពិតជាធានាបាននូវ សុវត្ថិភាព ទំនុកចិត្ត និងភាពជឿជាក់របស់​ទេសចរណ៍ជាតិ និងអន្តរជាតិឡើងវិញ។

កត្តានេះរួមផ្សំនឹងការទទួលយកនូវការរស់នៅក្នុងគន្លងប្រក្រតីថ្មី ដោយប្រកាន់ខ្ជាប់នូវវិធានការ​ទប់ស្កាត់​នឹងការឆ្លងមេរោគកូវីដ១៩ នឹងជំរុញឲ្យកម្ពុជា​អាចបើកឡើងវិញជាជំហានៗ​នូវសកម្មភាពទេសចរណ៍ផ្ទៃក្នុង និងអន្តរជាតិ ដោយ តម្កល់សុខភាពសាធារណៈជាអាទិភាព»។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ស្ថិតនៅក្នុងភាព​​សុទិដ្ឋិនិយម​នេះ អាជ្ញាធរពាក់ព័ន្ធគ្រប់​លំដាប់ថ្នាក់ ផ្នែកឯកជន និងភាគីពាក់ព័ន្ធនានាត្រូវផ្តល់កិច្ចសហការគាំទ្រ​ចំពោះការរៀបចំ​ផែនការ​យុទ្ធសាស្រ្ត ក្នុង ការត្រៀមបើកទទួលទេសចរណ៍ាសុវត្ថិភាពនាពេលខាងមុខនេះផងដែរ។

តាមរយៈសាលិខិតនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា បន្ទាប់​ពីវិបត្តិកូវីដ១៩ សម្តេចយល់ឃើញថា និន្នាការ​ទេសចរណ៍នឹងមានសភាពខុសពីមុន ពោល​គឺការគិតគូរអំពីសុវត្ថិភាព និងផាសុកភាពនឹងក្លាយជាកត្តាអាទិភាពក្នុងការសម្រេចិត្ត​ជ្រើសរើស​គោលដៅធ្វើដំណើរកំសាន្ត។

ក្នុងន័យនេះសម្តេចតេជោ បានលើកទឹកចិត្ត និងគាំទ្រនូវការដាក់ចុះយុទ្ធនាការ«កម្ពុជាសុវត្ថិភាព Cambodia safe» ដើម្បីជាមុំយុទ្ធសាស្រ្តទាក់ទាញទេសចរផ្ទៃក្នុង និងអន្តរជាតិក្នុងដំណាក់កាល​នៃការបើកឡើងវិញ និងពេលអនាគតនោះ។

យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ផងដែរថា បើទោះបីជា​បច្ចុប្បន្ននេះ​ប្រទេសកម្ពុជាមានការជឿនលឿនខ្លាំងលើការចាក់វ៉ាក់សាំងក្តី តែកម្ពុជានៅតែស្ថិតក្នុង​ភាពផុយស្រួយ ហើយយើងទាំងអស់គ្នាត្រូវបន្តចូលរួមអនុវត្តវិធានរដ្ឋបាល និងសុខាភិបាល​តទៅទៀត ដោយសេចក្តីអត់ធ្មត់ ដើម្បីជាគ្រឹះរឹងមាំ​នៃការបើកសកម្មភាពទេសចរណ៍ ក៏ដូចជា​សកម្មភាពសេដ្ឋកិច្ច និងសង្គមផ្សេងៗ ទៀតឡើងវិញប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ​ជាដើមនោះ៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        238
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm