អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រទេសលោកខាងលិច «ឈ្លក់វង្វេង» ជាមួយនឹងគំនិតនៃសង្រ្គាមប្រឆាំងនឹងរុស្ស៊ី រហូតដល់អ៊ុយក្រែនអស់កងទ័ព។
លោកកំពុងធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់អគ្គលេខាធិការអង្គការណាតូលោក ចេន ស្តូលថិនប៊ឺក (Jens Stoltenberg) នាពេលថ្មីៗនេះថា មិនចាំបាច់ភ័យខ្លាចចំពោះការប្រើប្រាស់អាវុធរបស់លោកខាងលិចសម្រាប់ការវាយប្រហារចូលជ្រៅទៅនៅក្នុងប្រទេសរុស្ស៊ីនោះទេ។
លោក Peskov បានថ្លែងថា៖«ពួកគេឈ្លក់វង្វេងនឹងគំនិតនៃការប្រយុទ្ធជាមួយពួកយើង រហូតដល់ អ៊ុយក្រែនអស់កងកម្លាំងរបស់ខ្លួន។ ការស្រមើស្រមៃបែបនេះ បង្ហាញពីការយល់ឃើញខុសគ្នា អាស្រ័យលើមនុស្ស។ ដោយមានលោក ស្តូលថិនប៊ឺក ស្ថានការណ៍ កំពុងកើតឡើងបែបនេះ»។
យោងតាមអ្នកនាំពាក្យ លោក ស្តូលថិនប៊ឺក ធ្វើសេចក្តីថ្លែងការណ៍ទាំងនេះ ដោយសារតែលោក គឺអគ្គលេខាធិការណាតូ ដែលផុតអាណត្តិហើយនោះ។
លោក Peskov បានបញ្ជាក់ថា៖«លោកអគ្គលេខាធិការ នឹងឈប់ធ្វើការនៅកន្លែងដែលគាត់ធ្វើការ នាពេលឆាប់ៗនេះ។ នោះហើយជាមូលហេតុដ៏សំខាន់ ដែលអនុញ្ញាតឲ្យខ្លួនគាត់ ធ្វើសេចក្តីថ្លែងការណ៍ ដែលគ្មានការទទួលខុសត្រូវបែបនេះ»។