រាជធានីភ្នំពេញ មណ្ឌលព្យាបាលកូវីដ-១៩ ប្រភេទអាល់ហ្វា ដែលតា និងធ្វើចត្តាឡីស័ក មានចំនួន១១ទីតាំង

2021/09/27 11:46:12 am        422

ភ្នំពេញ ៖ ក្នុងរាជធានីភ្នំពេញ មណ្ឌលថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រភេទអាល់ហ្វា ប្រភេទដែលតា និងធ្វើចត្តាឡីស័ក មានចំនួន១១ទីតាំង។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ប្រាប់BTV នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង ក៏បានថ្លែងប្រាប់BTV ព័ត៌មាន ទៀតថា ក្រៅពីទីតាំងសម្រាប់​ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលមានស្រាប់ហើយនោះ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀម​រួចជាស្រេចនូវទីតាំងមួយចំនួនទៀត ក្នុងករណីបន្ទាន់ណាមួយកើតរីក​រាលដាលជំងឺកូវីដ-១៩។ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចកី្តសម្រេចស្តីពីការផ្អាក ការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពិនិត្យឃើញថា ពីរថ្ងៃមកនេះ គឺបិណ្ឌទី១ និងបិណ្ឌទី២ (ថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២១) មិនអាចធានាបានការអនុវត្ត​ត្រឹមត្រូវ​តាមវិធាន​ការសុវតិ្ថភាពសុខាភិបាល។

រដ្ឋបាលរាជធានីភ្នំពេញ បានឆ្លើយតបទាន់ពេលវេលាមិនមានការព្រួយបារម្ភនោះទេ ដោយ​ក្រុមការងារ​គ្រូពេទ្យ បានចុះយកសំណាកលើព្រះសង្ឃ តាជី យាយជី ដោយរកឃើញវិជ្ជមាន​កូវីដ១៩ ក្រុមការងារគ្រូពេទ្យ ក៏បានយកគាត់ទៅកាន់មណ្ឌលព្យាបាលកូវីដ-១៩ និងធ្វើចត្តាឡីស័ក រួចរាល់ហើយដែរ។

បច្ចុប្បន្ននេះក្នុងរាជធានីភ្នំពេញ អ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា មានចំនួនកើនឡើង​ជាងអ្នក​ជំងឺកូវីដ-១៩ ប្រភេទអាល់ហ្វា ប៉ុន្តែរាជរដ្ឋា ភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល និងរដ្ឋបាលរាជ​ធានី​ភ្នំពេញ បានគិតគូរទុកជាមុន ថាស្ថានភាពនៃការឆ្លងវីរុសកូវីដ១៩បំប្លែងថ្មី ប្រភេទដែលតា នឹងមកដល់។ និយាយដោយឡែកដើម្បីការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលមេរោគកូវីដ-១៩ គឺត្រូវអនុវត្តវិធានការសុខាភិបាលឲ្យបានល្អ។ ទន្ទឹមនឹងនោះយើងក៏មានមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ ប្រភេទអាល់ហ្វា ចំនួន៦ទីតាំង មណ្ឌលព្យាបាលកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា មានចំនួន០៤ទីតាំង និងមណ្ឌលធ្វើចត្តាឡីស័ករាជធានីភ្នំពេញ ព្រែកព្នៅ ចំនួន០១ទីតាំង។

ក្នុងនោះមនី្ទរសុខាភិបាលរាជធានីភ្នំពេញ នៃរដ្ឋបាលរាជធានីភ្នំពេញ មានក្រុមការងារគ្រូពេទ្យ មន្រី្តជាប់កិច្ចសន្យា និងអ្នកស្ម័គ្រចិត្ត មានចំនួនជាង១៥០០នាក់ ក្នុងនោះយើងមានក្រុមឆ្លើយតបបន្ទាន់ជាង៤០០នាក់ និងអ្នកធ្លាប់ចូលព្យាបាលអ្នកជំងឺកូវីដ-១៩ មានចំនួន២០៤នាក់។

ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានបញ្ជាក់ទៀតថា ក្នុងមូលដ្ឋានខណ្ឌទាំង១៤ រាជធានីភ្នំពេញ​គិតមកដល់ថ្ងៃនេះ កុមារអាយុចាប់ពី៦ឆ្នាំ រហូតដល់ក្រោម១២ឆ្នាំ បានមកទទួលការចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ដូសទី១ ប្រភេទស៊ីណូវ៉ាក់ បានចំនួនជាង១៥ម៉ឺននាក់ ក្នុងចំណោមកុមារជាង​ ២២ម៉ឺននាក់ ស្ថិតក្រោមរដ្ឋបាលរាជធានីភ្នំពេញ៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ឯកឧត្តមគីម វីរៈ លើកទឹកចិត្តថ្នាក់ក្រោមជាតិអនុវត្តន៍សកម្មភាពត្រៀមរៀបចំឆ្លើយតបនិងផែនការសកម្មភាពដោយអនុវត្តន៍តាមគោលដៅជាយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល
2024/04/25 07:21:43 pm        1
សម្ដេចធិបតីអំពាវនាវពលរដ្ឋចូលរួមថែរក្សាមរតកវប្បធម៌ខ្មែរដោយចាត់ទុកវប្បធម៌គឺសម្រាប់ទាំងអស់គ្នា
2024/04/25 06:37:56 pm        1
សម្តេចធិបតី៖ម្លប់នៃសន្តិភាពបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានរស់នៅដោយសប្បាយរីករាយ
2024/04/25 06:33:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឥណ្ឌាច្រានចោលរបាយការណ៍សិទ្ធិមនុស្សរបស់អាមេរិក ដោយនិយាយថា «លម្អៀងខ្លាំងណាស់»

2024/04/25 08:30:01 pm
​លោក Prabowo កាន់តែកៀកនឹងការទទួលបានសំឡេងភាគច្រើនក្នុងសភា ក្រោយគណបក្សគូប្រជែងសន្យាគាំទ្រ
2024/04/25 08:20:20 pm
​បង់ក្លាដែសធ្វើមាតុភូមិនិវត្តន៍នៃទាហានមីយ៉ាន់ម៉ាភៀសខ្លួនពីជម្លោះ
2024/04/25 08:17:30 pm
​ឯកឧត្តមគីម វីរៈ លើកទឹកចិត្តថ្នាក់ក្រោមជាតិអនុវត្តន៍សកម្មភាពត្រៀមរៀបចំឆ្លើយតបនិងផែនការសកម្មភាពដោយអនុវត្តន៍តាមគោលដៅជាយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល
2024/04/25 07:21:43 pm
​មន្ត្រីយោធាចិនបានជួបជាមួយមន្ត្រីទ័ពជើងទឹកអាមេរិក និងរុស្ស៊ី ក្នុងសប្តាហ៍នេះ
2024/04/25 07:05:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/25 10:29:15 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/24 03:27:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/23 04:58:50 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am