រុស្ស៊ី ថាខ្លួននឹងសិក្សា “ផែនការជ័យជម្នះ” របស់អ៊ុយក្រែន ប្រសិនបើមានសេចក្ដីលម្អិតផ្លូវការ

2024/09/24 09:28:07 pm        45


វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃចន្ទ (២៣ កញ្ញា) ថា រុស្ស៊ីនឹងសិក្សាពីអ្វីដែលប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) បានដាក់ចេញថាជា “ផែនការជ័យជំនះ” របស់ខ្លួនដើម្បីបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី និងនៅពេលដែលព័ត៌មានផ្លូវការស្តីពីផែនការនេះត្រូវបានចេញផ្សាយ។

លោក Zelenskiy គ្រោងនឹងបង្ហាញផែនការនោះដល់ប្រធានាធិបតីអាមេរិក លោក Joe Biden នៅសប្តាហ៍នេះ និងអ្នកស្នងតំណែងដ៏មានសក្តានុពលចំនួនពីររូបរបស់លោកគឺលោកស្រី Kamala Harris និងលោក Donald Trump ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដែលមើលឃើញលោក Zelenskiy ថ្លែងសុន្ទរកថានៅឯមហាសន្និបាតអង្គការសហប្រជាជាតិ UNGA នៅថ្ងៃអង្គារ (២៤ កញ្ញា) នេះ។

ផែនការ ដែលលោក Zelenskiy រហូតមកដល់ពេលនេះមិនបានផ្សព្វផ្សាយលម្អិតជាសាធារណៈនោះ ហាក់ដូចជាការជំរុញដ៏ធំមួយពីប្រធានាធិបតីអ៊ុយក្រែនរូបនេះដើម្បីព្យាយាមបញ្ចុះបញ្ចូលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តផ្សេងទៀត ឱ្យផ្តល់ជំនួយបន្ថែមទៀតដល់ប្រទេសរបស់លោក ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ខំទីក្រុងមូស្គូ ឱ្យបញ្ចប់ជម្លោះនៅលើ លក្ខខណ្ឌដែលអាចទទួលយកបានសម្រាប់ទីក្រុងគីវ។

ក្រុមមន្ត្រីអ៊ុយក្រែនបានបង្ហើបថា នៅទីបំផុតរុស្ស៊ី អាចនឹងត្រូវអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលមួយដើម្បីពិភាក្សាអំពីដំណោះស្រាយចំពោះជម្លោះក្រោមផែនការសន្តិភាពថ្មីនោះ។ នៅពេលត្រូវសាកសួរអំពីគំនិតផ្តួចផ្តើមរបស់លោក Zelenskiy អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បានប្រាប់អ្នកយកព័ត៌មានថា “ប្រសិនបើព័ត៌មានអំពីផែនការនោះលេចឡើងនៅក្នុងប្រភពផ្លូវការ យើងនឹងពិនិត្យមើល»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        87
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        76
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm