កីឡា​វាយ​សី​នឹង​ហ្វឹកហាត់​បិទ​ខ្ទប់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ចុង​សប្ដាហ៍​នេះ​

2021/09/27 07:39:20 pm        89

​វាយ​សី៖ ក្រុម​ជម្រើសជាតិ​កីឡា​វាយ​សី​កម្ពុជា នឹងធ្វើ​ការបោះ​ជុំរុំ​ហ្វឹកហាត់​លក្ខណៈ​បិទ​ខ្ទប់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោនា​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២១ ចុង​សប្ដាហ៍​នេះដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​ត្រៀម​ការប្រកួត​អន្ដរជាតិ​នានា ពិសេស​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ ជាម សុភា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជាបាន​ឲ្យ​ដឹងថា កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​របស់ខ្លួន នឹងធ្វើ​ការប្រមូលផ្ដុំ​លក្ខណៈ​បិទ​ខ្ទប់តាម​ការណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា​គណៈកម្មាធិកា​រ​ជាតិ CAMSOC ដើម្បី​ធានា​សុវត្ថិភាព និង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ផង និង​ពង្រឹងសមត្ថភាព​ត្រៀម​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​ផង។​ ​ទន្ទឹម​ជាមួយ​ការត្រៀម​ប្រមូលផ្ដុំ​ហ្វឹកហាត់​នា​ដើមខែ​ក្រោយនេះ ឯកឧត្តម ជាម សុភា ក៏បាន​នាំយក​នូវ​អំណោយ​របស់​ប្រធាន​សហព័ន្ធ​ឯកឧត្ដម​ឧ​ត្ត​ម​សេនីយ៍​ឯក លី កុសល ឧបត្ថម្ភ​ដល់​ក្រុម​ជម្រើសជាតិតាមរយៈ​គ្រូបង្វឹក​លោក សំ ប៊ុន​ណា​រិ​ទ្ធ សម្រាប់​បម្រើ​ឲ្យ​ការហ្វឹកហាត់​នាពេល​ឆាប់ៗ​ខាងមុខ​ផងដែរ រួមមាន​គ្រាប់​សី​ចំនួន ១​កេសស្មើនឹង ៥០​បំពង់​, ម៉ាស៊ីន​វ៉ាស់​កម្ដៅ ១​គ្រឿង រួមទាំង​អាល់កុល ម៉ាស់ និង​សម្ភារៈ​មួយចំនួនទៀតដែល​សរុប​ជា​ថវិកា​ប្រមាណ ៧០០​ដុល្លារ។​

​លោក សំ ប៊ុន​ណា​រិ​ទ្ធ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កីឡា​វាយ​សី​កម្ពុជា ក្នុងនាម​តំណាង​កីឡាករ​-​កីឡាការិនី​ទាំងអស់បាន​ថ្លែងអំណរគុណ ចំពោះ​ថ្នាក់ដឹកនាំ​សហព័ន្ធពិសេស​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក លី កុសល ដែល​តែង​យកចិត្តទុកដាក់សួរសុខទុក្ខ និង​លើកទឹកចិត្ត​ដល់​គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ទាំងអស់ ហើយ​តែង​ឧបត្ថម្ភ​ជាប្រចាំ​នូវ​សម្ភារៈ​ហ្វឹកហាត់ ដើម្បី​ជំរុញ​ឲ្យ​ក្រុម​ជម្រើសជាតិ​ទទួលបាន​ភាពកក់ក្ដៅ និង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែមទៀត។​ ​ចំពោះ​ក្រុម​ជម្រើសជាតិ​កីឡា​វាយ​សី ដែល​ត្រៀម​ប្រមូលផ្ដុំ​ហ្វឹកហាត់​លក្ខណៈ​បិទ​ខ្ទប់​រយៈពេល ៣​ខែនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោគឺមាន​ចំនួន ២១​នាក់ក្នុងនោះ​កីឡាករ​-​កីឡាការិនី ១៦​នាក់ ​(​ស្រី ៣​នាក់​) រួមទាំង​គ្រូបង្វឹក និង​គ្រូ​ជំនួយ​ខ្មែរ ៤​នាក់រួមទាំង​គ្រូបង្វឹក​បរទេស​ម្នាក់៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        136
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        147
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm