ទួរគី នឹងបង្ហាញភ័ស្តុតាងស្តីពីការសម្លាប់ជនជាតិទួរគី-អាមេរិកដោយអ៊ីស្រាអែល ទៅតុលាការអន្តរជាតិ

2024/09/24 10:45:20 pm        43

ប្រទេសទួរគី បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងបង្ហាញភ័ស្តុតាងពាក់ព័ន្ធនឹងការសម្លាប់ស្ត្រីជនជាតិអាមេរិកដើមកំណើតទួរគីម្នាក់ ដោយកងកម្លាំងអ៊ីស្រាអែល នៅតំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រា   អែល ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។

នាង អាយស៊ីណូ អេហ្គី (Aysenur Ezgi Eygi)អាយុ ២៦ឆ្នាំ ត្រូវគេបាញ់ ក្នុងអំឡុងពេលតវ៉ាប្រឆាំងនឹងការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅជិតភូមិប៉ាឡេស្ទីន Beita និងបានស្លាប់ដោយសាររបួសរបស់ខ្លួន កាលពីថ្ងៃទី៦ ខែកញ្ញា។  

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទួរគី លោក យីលម៉ាស ធុន  (Yilmaz Tunc) បាននិយាយថា៖«យើងនឹងបង្ហាញរបាយការណ៍កោសល្យវិច័យលើនាង អេហ្គី និងបញ្ជូនភ័ស្តុតាងបន្ថែមទៀតទៅកាន់តុលាការ ICJ ។ លើសពីនេះ យើងនឹងផ្តល់ភ័ស្តុតាងសម្រាប់ការស៊ើបអង្កេត ដែលកំពុងបន្តនៅតុលាការ ICC ទាក់ទងនឹងអ្នកឈ្លានពានអ៊ីស្រាអែល» ដោយពុំបានបញ្ជាក់ពីពេលវេលាកំណត់ឡើយ។

នាង អេហ្គី ត្រូវបានសម្លាប់ ក្នុងអំឡុងពេលការហែក្បួនតវ៉ាជាប្រចាំដោយសកម្មជន នៅទីប្រជុំជន Beita នៅក្បែរទីក្រុង Nablus ដែលជាញឹកញាប់ត្រូវបានកំណត់គោលដៅ ដោយអ្នកតាំងលំនៅជនជាតិជ្វីហ្វ។

ជាការឆ្លើយតប កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានអះអាងថា កងកម្លាំងរបស់ខ្លួន «បានឆ្លើយតបដោយការបាញ់ប្រហារឆ្ពោះទៅរកអ្នកញុះញង់សំខាន់នៃសកម្មភាពហិង្សាដែលបានគប់ដុំថ្ម ទៅលើកងកម្លាំង និងបង្កការគំរាមកំហែងដល់ពួកគេ។ IDF បានបន្ថែមថា ខ្លួនកំពុងស៊ើបអង្កេតរបាយការណ៍អំពីការស្លាប់របស់ជនបរទេសម្នាក់។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        14
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm