ភ្ញៀវទេសចរខេត្តកំពត ចាប់ផ្តើមកម្រើកបន្តិចហើយ ក្រោយពេលស្ថានភាពកូវីដ១៩ល្អប្រសើរ

2021/09/27 12:51:58 pm        322

កំពត ៖ ក្រោយពេលប្រជាពលរដ្ឋទូទាំងខេត្តកំពត ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស្ថានភាពនៃការឆ្លងជំងឺបានធ្លាក់ចុះច្រើន ធ្វើឲ្យចំនួនភ្ញៀវទេសចរទាំងក្នុង និងក្រៅខេត្ត ក៏ចាប់ផ្តើមមានសកម្មភាពមកកម្សាន្តកើនឡើងបន្តិចម្តងៗ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍។

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពត បានបង្ហាញថា រយៈពេលប៉ុន្មានសប្តាហ៍​ចុងក្រោយ​នេះ ចំនួនភ្ញៀវទេសចរ មានកំណើនបន្តិចម្តងៗពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ជាក់ស្តែងនៅក្នុងសប្តាហ៍កន្លងទៅនេះ ខេត្តកំពតមានភ្ញៀវទេសចរមកសម្រាកកម្សាន្ត សរុបចំនួនប្រមាណ ២ម៉ឺន៥ពាន់នាក់ កើនឡើងប្រមាណ ៧ % ធៀបនឹងសប្តាហ៍មុន ក្នុងនោះ ក្នុងនោះទេសចរអន្តរជាតិផ្ទៃក្នុងចំនួន១៥៩នាក់។

ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា ក្រោយពេលស្ថានភាព​ការ​ឆ្លងរីករាលដាល់ជំងឺកូវីដ១៩ នៅក្នុងខេត្តមានការថយចុះច្រើន ដោយសារប្រជាពលរដ្ឋ​ស្ទើរ​ទាំងអស់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ធ្វើឲ្យភ្ញៀវទេសចរទាំងក្នុង និងក្រៅខេត្ត បានចាប់ផ្តើមនាំក្រុមគ្រួសារមកសម្រាកលម្អែនៅតាមរមណីយដ្ឋាននានាក្នុងខេត្ត។

លោកបានបញ្ជាក់ថា ក្រុមការងាររបស់មន្ទីរទេសចរណ៍ខេត្ត បានបន្តចុះត្រួតពិនិត្យតាមគោលដៅ និង កន្លែងផ្តល់សេវាកម្មទេសចរណ៍នានាក្នុងខេត្ត សំដៅពង្រឹងការអនុវត្តវិធាន​សុវត្ថិភាព​ទេសចរណ៍ (SOP)ឲ្យបានល្អប្រសើរ ពិសេសវិធានការ ៣ការពារ ៣កុំ ការណែនាំការ​​ពាក់​ប័ណ្ណចាក់វ៉ាក់សាំង និង បិទផ្សាយសារអប់រំ អំពីជំងឺកូវីដ១៩ ។

លោកប្រធានមន្ទីរបានបន្ថែមថា ជារួមតាមការសួនាំ និងការសង្កេតឃើញជាក់ស្តែង ភ្ញៀវទេសចរ​បានចាក់វ៉ាក់សាំងគ្រប់គ្នាទាំងដូសជំរុញទី២ និងទី៣ ហើយភ្ញៀវទេសចរភាគច្រើនបានពាក់ម៉ាស់ មានអាល់កុល ជេល ឬទឹកថ្នាំសម្លាប់មេរោគប្រើប្រាស់ផ្ទាល់ខ្លួន និងរក្សាគម្លាត ចំណែកការ​ទទួលទាន​អាហារធ្វើឡើងជាលក្ខណៈគ្រួសារដាច់ៗពីគ្នា៕

អត្ថបទដែលទាក់ទង

ខេត្តពោធិ៍សាត់រៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតការងារ​របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជូនអង្គភាពពាក់ព័ន្ធ
2024/03/28 03:50:16 pm        1
កម្ពុជា ធ្វើជាម្ចាស់ផ្ទះបើកសន្និសីទអន្តរជាតិលើកទី៦ ស្តីអំពីមូសខ្លា( Aedes Albopictus)
2024/03/28 03:24:22 pm        1
រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានអាកាស “មរតកតេជោ”នៅថ្ងៃទី១ ខែមេសាខាងមុខនេះ
2024/03/28 03:17:47 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ខេត្តពោធិ៍សាត់រៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតការងារ​របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជូនអង្គភាពពាក់ព័ន្ធ

2024/03/28 03:50:16 pm
​កម្ពុជា ធ្វើជាម្ចាស់ផ្ទះបើកសន្និសីទអន្តរជាតិលើកទី៦ ស្តីអំពីមូសខ្លា( Aedes Albopictus)
2024/03/28 03:24:22 pm
​រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានអាកាស “មរតកតេជោ”នៅថ្ងៃទី១ ខែមេសាខាងមុខនេះ
2024/03/28 03:17:47 pm
​គណៈកម្មាធិការម៉ារ៉ាតុង បង្កើតកម្មវិធី “The Great Khmer Marathon Series ” ដើម្បីលើកទឹកចិត្តអ្នករត់ ៤ព្រឹត្តិការណ៍ផ្សេងគ្នា
2024/03/28 03:12:30 pm
​រដ្ឋបាលខេត្តកំពង់ចាមនឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ចាម» រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤
2024/03/28 03:06:36 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/03/26 06:00:26 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/03/28 07:11:53 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/03/28 07:04:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/03/28 03:49:17 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/03/17 07:32:22 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am