កម្ពុជា-ចិន សហការលើកកម្ពស់វិស័យកសិកម្ម និងជំរុញការនាំចេញកសិផលកម្ពុជា

2024/09/25 05:16:35 pm        204

ធនាគារ ARDB និងបណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី ចុះអនុស្សរណៈរួមគ្នា លើក​កម្ពស់កា​រច្នៃ​ប្រឌិ​ត​ផ្នែកវិទ្យាសាស្ត្រ និងបច្ចេក វិទ្យាកសិកម្ម, ផលិតភាពកសិកម្ម និងការប្រកួតប្រជែង, ជាពិសេស​លើក​កម្ពស់​ការ​នាំចេញកសិផលកម្ពុជា និងជំរុញការអភិវឌ្ឍ វិស័យកសិកម្មនៅជនបទ។

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុ​កជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជន​បទ ​និងកសិកម្ម នៅក្នុងកិច្ច ពិភាក្សាការងារ និងចុះអនុស្សរណៈយោគយល់ រវាង​ធនាគារ​អភិវឌ្ឍន៍​ជន​បទ និងកសិកម្ម ARDB និងបណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី (GXAS) នៅ​ទី​ក្រុង​ណាន​និញ ខេត្តក្វាងស៊ី សាធារណៈរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២៤ នេះ, ឯកឧត្តមបាន វាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែង និងសហការគ្នារបស់ក្រុមការងារទាំងពីរ និង​បាន​ឈានដល់ការចុះអនុស្សរណៈយោគយល់ ជាមួយគ្នានាឱកាសនេះ។ ឯកឧត្តមបណ្ឌិត សង្ឃឹម​យ៉ាងមុតមាំថា តាមរយៈអនុស្សរណៈនេះ នឹងបង្កើតឱ្យមានសមិទ្ធិផលធំៗជាច្រើន ដែល​មាន​ប្រយោជន៍ដល់វិស័យកសិកម្មនៅកម្ពុជា ជាពិសេសប្រយោជន៍ដល់សកសិករខ្មែរ។

ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត បានស្នើទៅកាន់ភាគីពាក់ព័ន្ធ និងបណ្ឌិត​សភា​វិទ្យា​សាស្ត្រ​ក្វាង​ស៊ី ពិនិត្យលទ្ធភាពធ្វើការ វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដោយនាំទៅជាមួយនូវបច្ចេកវិទ្យា និង​បច្ចេកទេសថ្មីៗ ដើម្បីចូលរួមលើកកម្ពស់ទំនើបកម្ម កសិកម្មនៅកម្ពុជាផងដែរ។

ជាការឆ្លើយតប, តំណាងបណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី បានសំដែងនូវសេចក្តីពេញចិត្ត និង​វាយ​តម្លៃខ្ពស់ ចំពោះកិច្ចខិតខំ ប្រឹងប្រែង ដែលធនាគារ ARDB បានអនុវត្ត និងស​ម្រេច​បាន​នា​ពេល​កន្លង​មក ហើយរាល់សកម្មភាព និងស្នាដៃរបស់ធនាគារ ARDB បានបង្ហាញពីការព្យាយាម និង​ជួយ​ជំរុ​ញឱ្យវិស័យកសិកម្មរបស់កម្ពុជា មានភាពល្អប្រសើរឡើង។ ដូចនេះ ការចាប់ដៃគូ និង​ធ្វើ​កិច្ចសហប្រតិបត្តិការជាមួយធនាគារ ARDB របស់កម្ពុជា នៅថ្ងៃនេះ ភាគី​ទាំង​ពីរនឹ​ង​ធ្វើ​ឱ្យ​សម្រេច​បាន​តាម​គោលដៅ និងផែនការ ដូចមាន ចែងក្នុងអនុស្សរណៈនេះ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        154
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        106
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm