លីបង់និយាយថា មានតែអាមេរិកទេ ដែលអាចបញ្ឈប់ការបាញ់ស្រោចរបស់អ៊ីស្រាអែល ខណៈអ្នកស្លាប់ជិត៥៧០នាក់

2024/09/25 05:18:15 pm        161

លីបង់បាននិយាយថា មានតែក្រុងវ៉ាស៊ីនតោនប៉ុណ្ណោះដែលអាចជួយបញ្ចប់ការបាញ់ផ្លោងដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល និងការប្រយុទ្ធគ្នាបាន ខណៈការវាយកលុករបស់អ៊ីស្រាអែលចាប់តាំងពីព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ បានសម្លាប់មនុស្ស១៦៩នាក់ រួមទាំងកុមារ៥០ នាក់ និងមនុស្សចំនួន១.៨៣៥នាក់ រងរបួសក្នុងប្រទេសលីបង់។

រដ្ឋមន្ត្រីការបរទេសលីបង់ លោក Abdallah Bou Habib បានរិះគន់សុន្ទរកថារបស់លោក Biden ថា គ្មានភាពរឹងមាំ និងគ្មានការសន្យា ហើយបាននិយាយថា សហរដ្ឋអាមេរិកគឺជាប្រទេសតែមួយគត់ដែលពិតជាអាចធ្វើឱ្យមានការផ្លាស់ប្តូរស្ថានការណ៍នៅមជ្ឈិមបូព៌ា ក៏ដូចជាទាក់ទងនឹងប្រទេសលីបង់។ ទីក្រុងវ៉ាស៊ីនតោន គឺជាសម្ព័ន្ធមិត្តដ៏យូរលង់របស់អ៊ីស្រាអែល និងជាអ្នកផ្គត់ផ្គង់អាវុធធំបំផុត។

ការវាយលុកថ្មីប្រឆាំងនឹងក្រុមហេសបូឡា បានធ្វើឱ្យមានក្ដីបារម្ភយ៉ាងខ្លាំងថា ជម្លោះជិតមួយឆ្នាំរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នៅតំបន់ហ្កាហ្សាកំពុងរីកមាឌ និងអាចបង្កអស្ថិរភាពនៅមជ្ឈិមបូព៌ា។

ចក្រភពអង់គ្លេសបានជំរុញឱ្យប្រជាពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសលីបង់ ហើយបាននិយាយថា ខ្លួនកំពុងបញ្ជូនកងទ័ពចំនួន៧០០ នាក់ទៅកាន់ប្រទេសកោះហ្ស៊ីប ដើម្បីជួយពលរដ្ឋរបស់ខ្លួនក្នុងការជម្លៀសចេញ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបាននិយាយថា ខ្លួននឹងជួបប្រជុំគ្នានៅថ្ងៃពុធសប្ដាហ៍នេះ ដើម្បីពិភាក្សាអំពីជម្លោះនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        73
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        106
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm