ក្រុមហ៊ុនកម្ពុជាជិត៨០ចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២១ នៅចិន ដើម្បីពង្រីក​ទីផ្សារនាំចេញ

2024/09/25 05:51:01 pm        203

ក្រុមហ៊ុន សហគ្រាសរបស់កម្ពុជាចំនួន៧៨ មកពីវិស័យសហគ្រាសធុនតូច និងមធ្យម (SME) បាន​ចូលរួមតាំងបង្ហាញលក់ផលិតផលនៅក្នុងកម្មវិធីពិព័រណ៍ចិន-អាស៊ានលើកទី២១ នៅ​ទីក្រុង​ណាន​នីង ប្រទេសចិន ដើម្បីបង្ហាញផលិតផលដែលមានសក្តានុពលពីកម្ពុជា និងភ្ជាប់​ទំនាក់​ទំនង​ជាមួយ​អ្នកបញ្ជាទិញមកពីតំបន់ផ្សេងៗគ្នា។

ឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងកិច្ច​សម្ភាសន៍​ជាមួយព័ត៌មាន ប៊ីធីវី លោកបានលើកឡើងថា ការចូលរួមព្រឹត្តការណ៍នេះ មិន​មែន​មាន​តែ​ក្រុមហ៊ុនដែលសមាជិកក្នុងសម្ព័ន្ធនេះទេ គឺក្រុមហ៊ុនដទៃទៀតដែលបានចូលរួម គឺរំពឹងទុកថា នឹង​ជួយធ្វើឱ្យផលិតផលខ្មែរទាំងអស់ដែលមានទីផ្សារស្រាប់ នឹង​កាន់​តែមា​ន​ទីផ្សារ​បន្ថែ​មទៀត​នៅ​ក្នុង​ប្រទេសចិន។

លោកឧកញ៉ា បានបង្ហើបឲ្យដឹងទៀតថា តាមរយៈកម្មវិធីនេះដែរ ក្រៅពីតាំងបង្ហាញផលិតផល ក៏មាន​ក្រុមហ៊ុនមួយចំនួនរបស់ចិនបានឈានទៅដល់ការត្រៀមចុះ MOU ជាមួយគ្នាថែមទៀត ដើម្បី​ធ្វើការបញ្ជាទិញថែមទៀតផង។ លោកបន្ថែមថា ពីមួយឆ្នាំទៅមួយឆ្នាំ តែងតែ​ឃើញ​មាន​កំណើន​ពី​អ្នក​បញ្ជាទិញនានា។

អ្នកស្រី សៅ សុភាព ប្រធានសហគ្រាស អេកូ មានជ័យ នែតជ្រល( Eco Meanchey Natural Enterprise បានឲ្យ ប៊ីធីវី ដឹងថា មកដល់ពេលនេះអ្នកស្រីបានចូលរួមជាលើកទី២១ ដោយ​កត់​សម្គាល់​ឃើញថាមានភាពល្អប្រសើរ ដោយទទួលការគាំទ្រជាខ្លាំងពីសំណាក់អ្នកចូលរួមនានា ជា​ពិសេសប្រជាជនចិនដែលតែងតែជាវផលិតផលខ្មែរស្ទើគ្រប់មុខទំនិញ បន្ថែមពីនេះទៀត គឺ​មាន​ការ​សួរ​នាំពីការស្វែងរកដៃគូពាណិជ្ជកម្មផងដែរ។

លោក កុសល តំណាងក្រុមហ៊ុន K Foodgrain production ខាងផ្នែកគុយទាវក្រៀម ដែលទើប​ចូល​រួម​ជា​លើកទី១ ក្នុងពិព័រណ៍នេះ បានលើកឡើងថា ពិតជាមានក្តីសោមន្សរីករាយណាស់ និង​រំពឹងថា នឹងទទួលការគាំទ្រពីសំណាក់ភ្ញៀវអន្តរជាតិនិងប្រជាជនរស់នៅក្នុងប្រទេសចិន ខណៈ​មាន​អតិថិជនជាតិចិនជាច្រើននាក់ហើយ បានចាប់​អារម្មណ៍​លើ​ផលិត​ផល​ខ្មែរ​ប្រភេទ​គុយ​ទាវ​ក្រៀម​នេះ​។

ពិព័រណ៍ចិន-អាស៊ាន លើកទី២១ និងពិព័រណ៍នាំចេញតំបន់ស្វយ័តក្វាងស៊ី មានរយៈ ៥ថ្ងៃ គិត​ចាប់​ពី​ថ្ងៃទី២៤ ដល់២៨ ខែកញ្ញា ឆ្នាំ២០២៤ ដែលរៀបចំឡើងនៅនៅមជ្ឈមណ្ឌលសន្និសីទ និង​ពិព័រណ៍អន្តរជាតិ ទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ ព្រឹត្តិការណ៍​នេះ គឺជាវេទិកានៃការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់ រវាង​បណ្តា​ប្រទេស​ជា​សមាជិកអាស៊ាន និងប្រទេសចិន។ ក្នុងនោះ ប្រទេសកម្ពុជា តាមរយៈ​ក្រសួង​ពាណិជ្ជ​កម្ម​ជា​សេនា​ធិការ​របស់​រាជ​រដ្ឋាភិបា​ល​ក៏​បាន​នាំយក​ក្រុមហ៊ុន​ជាច្រើ​នផ​ងដែ​រ​មក​ចូលរួមក្នុង​កម្ម​វិធី​ពិព័រណ៍​នេះ ដើម្បីស្តារ និងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា និង​ចិន​ឲ្យ​ដល់​គោល​ដៅដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរចង់បាន៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        76
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        70
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm