ក្រសួងបរិស្ថានរៀបចំសិក្ខាសាលាស្តីពីការប្រែប្រួលអាកាសធាតុដល់អ្នកសារព័ត៌មាន និងវិស័យពាក់ព័ន្ធ

2024/09/25 07:11:08 pm        110

ចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៧ ខែកញ្ញានេះ ក្រសួងបរិស្ថាន​បានរៀបចំ​សិក្ខាសាលា​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុសម្រាប់អ្នកជំនាញសារព័ត៌មាន និងវិស័យឯកជន។សិក្ខាសាលានេះ រៀបចំ​ឡើង​​ក្នុងគោលបំណងចំនួនពីររួមមាន៖ ទី១.ពង្រឹង និងអភិវឌ្ឍន៍​សមត្ថភាព​ដល់​អ្នក​ជំនា​ញ​សារ​ព័ត៌មាន និងវិស័យឯកជន និង២.ផ្តល់វេទិកាពិភាក្សារវាងវិស័យឯកជន និងស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​មាន​ការ​យល់ដឹងនិងផ្សព្វផ្សាយពីការប្រែប្រួលអាកាសធាតុ។

បើតាមប្រសាសន៍ឯកឧត្តមបណ្ឌិត ជួប ប៉ារីស៍ រដ្ឋលេខាធិការ និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងក្នុងពិធីបើកសិក្ខាសាលា នៅព្រឹកថ្ងៃទី២៥ ខែ​កញ្ញា​នេះ បានឱ្យដឹងថា ប្រទេសកម្ពុជា ជាប្រទេសដែល​ងាយ​រង​គ្រោះ​បំផុត​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ជាពិសេសគ្រោះទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ រលកកំដៅ និងការជ្រាបចូល​នៃ​ទឹក​សមុទ្រ។ ការសិក្សារួមគ្នារវាងក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញ​ថា ការប្រែប្រួលអាកាសធាតុនឹងអាចកាត់បន្ថយផលិតផលក្នុងស្រុកសរុប ចំនួន ២,៥% នៅ​ឆ្នាំ​២០៣០ និងរហូតដល់ ៩,៨% នៅឆ្នាំ២០៥០ ប្រសិន​មិន​មាន​វិធាន​ការ​ឆ្លើយ​តប​សម​ស្រប​នោះ​ទេ​។​ ដូចច្នេះ អាទិភាពចម្បងរបស់កម្ពុជា គឺការកសាងភាពធន់ក្នុងវិស័យ សេដ្ឋកិច្ច និងសង្គម ដើម្បី​កាត់បន្ថយនូវផលប៉ះពាល់បណា្តលមកពីការប្រែប្រួលអាកាសធាតុលើ វិស័យកសិកម្ម ធន​ធានទឹក សុខភាពមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ តំបន់ឆ្នេរ និងប្រព័ន្ធអេកូស៊ីព្រៃឈើ។

ឯកឧត្តមបន្តថា កន្លង​មក​យន្តការ​ផ្សព្វ​ផ្សាយ​ដល់​សាធារណ​ជន​ឲ្យ​បានជ្រាប​ស្តីពី​ការ​ប្រែប្រួល​អាកាស​ធាតុ នៅមានកម្រិត​ដោយ​សារ​ការ​យល់​ដឹង​របស់​អ្នក​ជំនា​ញសារព័ត៌មាន​គឺ​នៅ​មាន​កម្រិត​។ វេទិកាពិភាក្សាតុមូលរវាងវិស័យឯកនិងអ្នកសារពត៌មាននៃរដ្ឋាភិបាល ស្តីពីការប្រែប្រួល​អាកាស​ធាតុ​មាន​សារសំខាន់ណាស់ដើម្បីសម្របសម្រួលកិច្ចសន្ទនា កិច្ចពិភាក្សាតុមូល​បាន​ប្រមូល​ធាតុ​ចូល​ពី​វិស័យឯកជន ដើម្បីរៀបចំជាគោលនយោបាយ និងផែនការ យុទ្ធសាស្ត្រ​ផ្សេង​ៗ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។

អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀត បានឱ្យដឹងដែរថា ការ​ចូលរួម​សិក្ខា​សាលា​នៅ​ព្រឹក​នេះ​ គឺទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ស្តីពីកាប្រែប្រួលអាកាសធាតុ ហើយ​ពួក​គេនឹ​ង​យក​ចំណេះ​ដឹង​ដែលទទួលបាននេះទៅផ្សព្វផ្សាយដល់សាធារណៈជនឱ្យដឹងដែរ។

គួរបញ្ជាក់ដែរថា ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំវិធានការ និងយន្តការមួយចំនួនរួចហើយ ដែលក្នុងនោះ​រួម​មាន​៖​ សន្និសីទ​កំពូល​លើក​ទី២៩ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (CoP29) នៅ​ទីក្រុងបាគូ ប្រទេសអាសែបៃហ្សង់ នៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ និងផែនការ​បន្សុំា​ថ្នាក់​ជាតិ​ជាដើម៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm