អ៊ីស្រាអែល ថាខ្លួនបើកចំហចំពោះគំនិតក្នុងការបន្ធូរបន្ថយភាពតានតឹងនៅលីបង់

2024/09/25 07:33:11 pm        159

លោក ដាននី ដាណុន (Danny Danon) ឯកអគ្គរដ្ឋទូតរបស់អ៊ីស្រាអែល ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (២៤ កញ្ញា) ថា អ៊ីស្រាអែល បើកចំហចំពោះគំនិតទាំងឡាយណាក្នុងការបន្ធូរបន្ថយភាពតានតឹងនៃជម្លោះនៅក្នុងប្រទេសលីបង់ មួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនកំពុងស្វែងរក "គំនិតជាក់ស្តែង" មួយចំនួនជាមួយសម្ព័ន្ធមិត្ត និងដៃគូ។

លោក Danon បានប្រាប់អ្នកយកព័ត៌មានថា "មានកម្លាំងសំខាន់ៗដែលព្យាយាមបង្កើតគំនិតកាត់បន្ថយជម្លោះ ហើយយើងបើកចំហចំពោះរឿងនោះ និងដំណោះស្រាយការទូត»។

ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក្នុងសប្តាហ៍នេះ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា របស់លីបង់ ដែលគាំទ្រដោយអ៊ីរ៉ង់ បានបង្កើនការភ័យខ្លាចថា ជម្លោះជិតមួយឆ្នាំនេះនឹងផ្ទុះឡើងពេញបន្ទុក និងធ្វើឱ្យមានអស្ថិរភាពបន្ថែមទៀតនៅមជ្ឈិមបូព៌ា ជាទីដែលសង្រ្គាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល កំពុងផ្ទុះឡើងរួចទៅហើយនៅក្នុងតំបន់ហ្កាហ្សា។

អ៊ីស្រាអែលនិយាយថា ខ្លួនកំពុងផ្លាស់ប្តូរការផ្តោតចេញពីតំបន់ហ្កាហ្សា ទៅកាន់ព្រំដែនភាគខាងជើង ជាទីដែលក្រុមហេសបូឡា បាននឹងកំពុងបាញ់គ្រាប់រ៉ូកែតចូលទៅក្នុងអ៊ីស្រាអែល ដើម្បីគាំទ្រក្រុមហាម៉ាស។

រដ្ឋាភិបាលអ៊ីស្រាអែល បានកំណត់អាទិភាពសង្រ្គាមក្នុងការធានាព្រំដែនភាគខាងជើងរបស់ខ្លួន និងអនុញ្ញាតឱ្យមានការវិលត្រឡប់នៅទីនោះវិញនូវអ្នកស្រុកប្រហែល ៧០.០០០នាក់ ដែលត្រូវបានជម្លៀសដោយសារជម្លោះ ខណៈក្រុមហេសបូឡា បានប្តេជ្ញាថានឹងដកថយទេរហូតដល់មានបទឈប់បាញ់នៅតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm