ដំណាំស្រូវ និងដំណាំរួមផ្សំ រាប់រយហិកតាប្រឈមការខូចខាតដោយសាជំនន់ទន្លេមេគង្គ

2024/09/25 10:13:55 pm        94

ត្បូងឃ្មុំ ៖ ទឹកទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំនៅតែបន្តហក់ឡើង ជនលិចភូមិឋានប្រជាពលរដ្ឋដែលរស់តាមដងទន្លេ ក្នុងស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ។ ការជនលិចនេះធ្វើឱ្យប្រជាពលរដ្ឋជិត ៦០០ គ្រួសារហើយត្រូវជម្លៀសមកទីទួលសុវត្ថិភាព ជាមួយសត្វពាហនៈរបស់ពួកគាត់ ក្នុងនោះក៏ធ្វើឱ្យដំណាំស្រូវ និងដំណាំរួមផ្សំ រាប់រយហិកតារងការខូចខាតផងដែរ ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ទឹកបានជនលិចដំណាំគ្រប់ប្រភេទចំនួន ប្រមាណ ៩២២ ហិកតា ក្នុងនោះដំណាំស្រូវ ៨៣៥ ហិកតា ដំណាំរួមផ្សំ ៨៧ ហិកតា ។

បើតាមលោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ បានឱ្យដឹហថា នៅស្រុកត្បូងឃ្មុំមានប្រជាពលរដ្ឋចំនួន ១៩ ភូមិ ក្នុងឃុំចំនួន២ ត្រូវបានជម្លៀសមកទួលសុវត្ថិភាពជាមួយសត្វពាហនៈរបស់ពួកគាត់ នោះគឺឃុំជីរោទី១ ចំនួន៩ ភូមិ និងឃុំទន្លេបិទចំនួន ១០ ភូមិ ។ គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋជម្លៀសមកទួលសុវត្ថិភាពចំនួន ៥៨២ គ្រួសារ ជាមួយសត្វពាហនៈ មានដូចជា គោ ក្របី ពពែ សេះ មាន ទា ជាដើម រាប់រយក្បាល មកស្នាក់នៅលើទួលសុវត្ថិភាព ចំនួន ៧ ។ លោកថា ក្រៅពីជម្លៀស ប្រជាពលរដ្ឋ និងសត្វពាហនៈមកទួលសុវត្ថិភាព ជំនន់ទន្លេមេគង្គក៏បានបង្ករផលប៉ះពាល់លើដំណាំផ្សេងៗ រាប់រយហិកតាផងដែរ លើឃុំចំនួន៦ គឺឃុំបឹងព្រួល ឃុំជីរោទី១ ឃុំ ទន្លេបិទ ឃុំពាមជីលាំង ឃុំថ្មពេជ្រ និងឃុំរកាពប្រាំ ដោយប៉ះពាល់ដំណាំស្រូវ ៨៧៨ ហិកតា និងដំណាំរួមផ្សំ ១២០ ហិកតា ។

លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ បានឱ្យដឹងដែរថា ជំនន់ទន្លេមេគង្គក៏កំពុងបង្ករផលប៉ះពាល់លើឃុំចំនួន៧ ក្នុងនោះប៉ះពាល់ផ្ទៃដីដំណាំស្រូវ និងដំណាំរួមផ្សំចំនួន ១៣០៩ ហិកតា ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៥ ឆ្នាំ២០២៤ ទឹកទន្លេមេគង្គមានកម្ពស់ ១៤,១០ ម៉ែត្រធៀបថ្ងៃម្សិលម៉ិញទឹកឡើង ០,២០ ម៉ែត្រ ខណៈទឹកត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្នកម្ពស់ ១៥,២០ ម៉ែត្រ ។

ដោយ ៖ ជឹង សេងឡុង

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        16
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        228
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm