អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍យុទ្ធសាស្ត្រចំនួនពីរកំណត់អនាគតនៃការឆ្លើយតបនឹងមេរោគអេដស៍

2024/09/25 10:17:10 pm        548

ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដាក់ចេញនូវឯកសារយុទ្ធសាស្ត្រចំនួនពីរ ដែលនឹងកំណត់អនាគតនៃការឆ្លើយតបនឹងមេរោគអេដស៍របស់ប្រទេស៖ ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ (NSP VI) និងលទ្ធផលការអង្កេតជាតិនៃការចំណាយថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍លើកទី៧ ឆ្នាំ២០២០-២០២២(NASA VII)។

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨(NSP VI) និងលទ្ធផលការអង្កេតជាតិ នៃការចំណាយថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍លើកទី៧ ឆ្នាំ២០២០-២០២២(NASA VII) គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ការឆ្លើយតបនឹងមេរោគអេដស៍របស់កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តថា តាមរយៈការធានានូវវិធីសាស្រ្តពហុវិស័យប្រកបដោយនិរន្តរភាពចំពោះជំងឺរាតត្បាត យើងកំពុងស្ថិតនៅលើផ្លូវដើម្បីសម្រេចបាននូវគោលដៅរបស់យើងក្នុងការលុបបំបាត់មេរោគអេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ នៅឆ្នាំ២០២៨។ លើសពីនេះ លទ្ធផលការអង្កេតជាតិ នៃការចំណាយថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍លើកទី៧ ឆ្នាំ២០២០-២០២២(NASA VII) ផ្តល់នូវការយល់ដឹងសំខាន់ៗអំពីរបៀបដែលយើងអាចបង្កើនប្រសិទ្ធភាពធនធានរបស់យើង ដើម្បីដោះស្រាយតម្រូវការរបស់អ្នកដែលរស់នៅជាមួយ និងរងផលប៉ះពាល់ដោយមេរោគអេដស៍ឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិត Ye Yu Shwe តំណាងអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នានៅពីក្រោយការរៀបចំ និងការប្រកាសដាក់ឱ្យដំណើរជាផ្លូវការ  ឯកសារសំខាន់ៗទាំងពីរនេះ “របាយការណ៍ ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ និងលទ្ធផលការអង្កេតជាតិនៃការចំណាយថវិកាឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍លើកទី៧ ឆ្នាំ២០២០-២០២២(NASA VII) ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការវិនិយោគដែលមិនផ្លាស់ប្តូររបស់កម្ពុជាក្នុងការបញ្ចប់ការរីករាលដាលនៃជំងឺអេដស៍។

ឯកសារយុទ្ធសាស្ត្រទាំងនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការរៀបចំការឆ្លើយតបរបស់កម្មវិធីអេដស៍នាពេលអនាគត និងធានាថា ធនធានត្រូវបញ្ជូនដល់អ្នកដែលត្រូវការបំផុត រួមទាំងសម្រាប់ប្រជាជនគន្លឹះ និងអ្នកដែលងាយរងគ្រោះបំផុតចំពោះការឆ្លងមេរោគអេដស៍។ អង្គការUNAIDS ត្រៀមខ្លួនរួចជាស្រេចដើម្បីជួយដល់ប្រទេសកម្ពុជាក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨(NSP VI) និងដំណើរឆ្ពោះទៅរកស្ថានភាពមួយដែលគ្មានការឆ្លងថ្មី គ្មានការស្លាប់និងគ្មានការមាក់ងាយរើសអើងទាក់ទងនឹងជំងឺអេដស៍”។

ការប្រកាសដាក់ឱ្យដំណើរជាផ្លូវការ ឯកសារទាំង២ខាងលើប្រារព្ធឡើងនៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗរួមមាន តំណាងរដ្ឋាភិបាល ដៃគូអន្តរជាតិ និងអង្គការសង្គមស៊ីវិល។ កន្លងមកភាពជាដៃគូ និងកិច្ចសហការ គឺជាចំណុចស្នូលនៃភាពជោគជ័យនៃការឆ្លើយតបនឹងមេរោគអេដស៍ របស់ប្រទេសកម្ពុជា។ ការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨(NSP VI)នឹងបន្តមរតកនេះដោយចាត់ទុកថាជាធាតុផ្សំដែលនាំប្រទេសកម្ពុជាធ្វើដំណើរឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍ប្រកបដោយ ជោគជ័យ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        90
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        107
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm