ឯកឧត្តម ហ៊ុន ម៉ានី៖ ការបើកសាលារៀនមួយចំនួនទូទាំងប្រទេសគឺជាសញ្ញាវិជ្ជមានថ្មីមួយចំពោះសង្គមកម្ពុជា

2021/09/27 11:39:22 pm        204

កំពង់ស្ពឺ ៖ ការបើកដំណើរការសាលារៀនមួយចំនួនទូទាំងប្រទេសនាពេលថ្មីៗនេះ គឺជាសញ្ញាវិជ្ជមានថ្មីមួយចំពោះសង្គមកម្ពុជាដោយសង្ឃឹមថានាពេលខាងមុខ សង្គមកម្ពុជាទាំងមូលនឹងវិលត្រឡប់មកសភាពមុនការរីករាលដាលនៃជំងឺកូវីដ១៩ ដែលអាចអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋអាចប្រកបរបរទទួលទានចិញ្ចឹមជីវិតដូចធម្មតាវិញ។នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា។ 

កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានដឹកនាំ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា

ចុះបេសកកម្ម ទៅកាន់ខេត្តកំពង់ស្ពឺក្នុងគោលបំណង ពិនិត្យ ស្ថានភាពនៃការបង្រៀន និងរៀនតាមបណ្តុំនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងខេត្ត។ នាឱកាសនោះឯកឧត្តមបានលើកឡើងថា  ការអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ពិសេសការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនប្រជាជនទូទាំងប្រទេសដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍, ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងរយៈពេលប្រមាណ៧ខែមកនេះ (ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ) និងការចូលរួមយ៉ាងសស្រាក់សស្រាំពីមហាជន ប្រជាជន មន្ត្រីរាជការ និងកងកម្លាំងទាំងអស់ក្នុងការអនុវត្តវិធានការ «៣កុំ ៣ការពារ» ដែលបានផ្តល់ផ្លែផ្កាគួរជាទីកត់សម្គាល់រហូតការឈានទៅដល់ការបើកសាលារៀនមួយចំនួនឡើងវិញ ហើយ សង្ឃឹមថានាពេលខាងមុខ សង្គមកម្ពុជាទាំងមូលនឹងវិលត្រឡប់មកសភាពមុនការរីករាលដាលនៃជំងឺកូវីដ១៩ ដែលអាចអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋអាចប្រកបរបរទទួលទានចិញ្ចឹមជីវិតដូចធម្មតាវិញ។

ឯកឧត្តម ប្រធានគណៈកម្មការទី៧ ជំនួសមុខឱ្យថ្នាក់ដឹកនាំនៃរដ្ឋសភា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈអភិបាលខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា ជាពិសេស លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបំពេញភារកិច្ចការពារអាយុជីវិត សុខសុវត្ថិភាពប្រជាជន ជាពិសេសបន្តការងារបង្រៀនសិស្សទោះស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។  

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្នុងនាមរដ្ឋបាល មន្រ្តីរាជការ និងលោកគ្រូអ្នកគ្រូទូទាំងខេត្តកំពង់ស្ពឺបានសម្តែងនូវការស្វាគមន៍ប្រកបដោយក្តីមោទនៈដែលគណៈកម្មការទី៧នៃរដ្ឋសភាបានជ្រើសរើសខេត្តកំពង់ស្ពឺជាខេត្តដំបូងដើម្បីពិនិត្យស្ថានភាពនៃការបង្រៀន និងរៀនតាមបណ្តុំនៅតាមគ្រឹះស្ថានសាធារណៈ និងឯកជន និងមានឯកឧត្តមហ៊ុន ម៉ានី ជាអ្នកតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី៧ ជានិច្ចជាកាលតែងតែខ្វាយខ្វល់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសប្អូនៗក្មួយៗសិស្សានុសិស្ស ដែលជាអនាគតសសរទ្រូងនៃប្រទេសជាប្រចាំ។ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យបើកគ្រឹះស្ថានសិក្សា ដោយឱ្យសិស្សមករៀនផ្ទាល់ នៅក្នុងខេត្តកំពង់ស្ពឺមានគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គឺបានបើកដំណើរការសរុបចំនួន ៨៧៤ (ស្មើនឹង៨៣,៥៥%) លើគ្រឹះស្ថានសិក្សាសរុប ១០៤៦ ទូទាំងខេត្ត (គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១)។ ចំពោះគ្រឹះស្ថានសិក្សាដែលមិនទាន់បានបើក សុទ្ធសឹងជាគ្រឹះស្ថានដែលស្ថិតក្នុងតំបន់ទីប្រជុំជន ដែលមានហានិភ័យខ្ពស់ និងជាទីតាំងដែលនៅមានករណីផ្ទុះក្នុងសហគមន៍។ ជារួម ដំណើរការនៃការបើកសាលារៀនឡើងវិញនៅខេត្តកំពង់ស្ពឺបានប្រព្រឹត្តទៅយ៉ារលូន និងទទួលបានការសាទរ និងគាំទ្រពីសិស្សានុសិស្ស ក៏ដូចជាអាណាព្យាបាល និងមិនមានករណីឆ្លងក្នុងសាលារៀនឡើយ គិតមកទល់ពេលនេះ។

 បន្ទាប់ពីជំនួបពិភាក្សារួចមក គណៈប្រតិភូបានបន្តចុះទស្សនកិច្ចផ្ទាល់ទៅកាន់គ្រឹះស្ថានសិក្សាចំនួន ០២ ដែលមានទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យដោយផ្ទាល់នូវដំណើរការបង្រៀននៅតាមសាលាទាំងនោះ ដែលរួមមាន សាលាបឋមសិក្សាសន្តិភាព និងវិទ្យាល័យ សុខា ផល្លី។ នាឱកាសនោះផងដែរ ឯកឧត្តមប្រធានគណៈកម្មការ ទី៧បានផ្តល់ជូនសម្ភារៈមួយចំនួនជូនសាលារួមមាន៖ ម៉ាស ទឹកថ្នាំលាងដៃ ឡាបូចល័ត និងថវិកាជូនលោកគ្រូ អ្នកគ្រូផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm