ឥណ្ឌារាយការណ៍ករណីដំបូងពីការឆ្លងវីរុសអុតស្វា (Mpox) ដែលបាននាំឲ្យមានការព្រមានសុខភាពជាសាកល

2024/09/25 11:08:55 pm        30


ប្រទេសឥណ្ឌា បានបញ្ជាក់ពីករណីដំបូងរបស់ខ្លួននៃការរីករាលដាលយ៉ាងឆាប់រហ័សនូវការឆ្លងវីរុសអុតស្វា ឬអឹមផក (Mpox) ដែលបានបង្កការភ័យខ្លាចជាអន្តរជាតិ ក្នុងចំណោមអ្នកជំនាញសុខភាព។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក Manisha Verma បានបញ្ជាក់ថា ករណីនៃវីរុស Mpox ប្រភេទ Clade 1b ត្រូវបានរកឃើញ នៅក្នុងរដ្ឋ Kerala ភាគខាងត្បូង។

យោងតាមអាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា អ្នកជំងឺ គឺជាបុរសវ័យ ៣៨ឆ្នាំ ដែលបានធ្វើដំណើរមកពីប្រទេសអារ៉ាប់រួម ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមហាវិទ្យាល័យវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលក្នុងតំបន់។

ប្រធានផ្នែកសុខភាពក្នុងតំបន់ បាននិយាយកាលពីថ្ងៃចន្ទ (ទី២៣ ខែកញ្ញា) ថា មិត្តភក្តិ និងសមាជិកគ្រួសារប្រហែល ៣០នាក់ និងអ្នកដំណើរ ៣៧នាក់ ដែលរួមដំណើរនៅលើជើងហោះហើរជាមួយរូបគេ កំពុងត្រូវបានតាមដាននៅផ្ទះ ប៉ុន្តែរហូតមកដល់ពេលនេះ គ្មាននរណាម្នាក់ បង្ហាញរោគសញ្ញាថា មានជំងឺ Mpox នោះទេ។

ក្រុមអ្នកជំនាញ បាននិយាយថា វីរុសថ្មីនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺធ្ងន់ធ្ងរជាងមុន និងអត្រាមរណភាពខ្ពស់ជាងវីរុស ដែលបណ្តាលឲ្យមានការផ្ទុះជំងឺ Mpox ជាសកល នៅឆ្នាំ ២០២២។

កាលពីខែមុន អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ការផ្ទុះឡើងនូវវីរុសជំងឺ Mpox ប្រភេទ Clade I នៅអាហ្រ្វិកកណ្តាល គឺជាគ្រាអាសន្នសុខភាពសកល។ ប្រទេសឥណ្ឌា បានរាយការណ៍ពីការឆ្លងជំងឺចំនួន ៣០ករណី និងអ្នកស្លាប់ម្នាក់ពីការឆ្លងវីរុសប្រភេទចាស់ ដែលត្រូវបានគេស្គាល់ថា Clade 2 ចន្លោះឆ្នាំ២០២២ និងខែមីនាឆ្នាំនេះ ហើយមានករណី Clade 2 មួយទៀត នៅដើមខែនេះ៕

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm