ប្រជាពលរដ្ឋគុយបា ត្រៀមខ្លួនរួចរាល់ មុនការមកដល់របស់ព្យុះត្រូពិក Helene

2024/09/26 12:04:48 am        35

 ប្រជាពលរដ្ឋគុយបា បានចាត់វិធានការ ដើម្បីការពារទ្រព្យសម្បត្តិរបស់ពួកគេ មុនការមកដល់របស់ព្យុះទីហ្វុង Helene ដែលគេរំពឹងថា នឹងបង្កឲ្យកើតមានបំណាក់ដី និងទឹកជំនន់នៅប្រទេសកោះក្នុងតំបន់ការ៉ាអ៊ីបមួយនេះ ។

 លោក Ivan Espinosa គឺជាអ្នកស្រុកមួយរូបរស់នៅក្នុងទីក្រុង Guanimar និយាយថា បម្រែបម្រួលអាកាសធាតុ បាននាំយកព្យុះស៊ីក្លូនដ៏ខ្លាំងក្លា មិនដូចពួកយើងធ្លាប់ឃើញកាលពីមុននោះទេ ។ 

 ចំណែកឯកអ្នកស្រី Melvis Donar គឺជាពលរដ្ឋមួយរូបទៀត និយាយដែរថា អ្នកស្រីមានការព្រួយបារម្ភជាខ្លាំងចំពោះការខូចខាតទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់អ្នកស្រី ។

 មន្ទីរព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិកដែលមានមូលដ្ឋាននៅទីក្រុង Miami បាននិយាយនៅក្នុងសេចក្តីជូនដំណឹងចុងក្រោយរបស់ខ្លួនកាលពីថ្ងៃអង្គារថា ព្យុះ Helene កំពុងបង្កើនកម្លាំងរបស់វានៅចម្ងាយ ២៧៧គ.ម ភាគខាងត្បូងតំបន់ជ្រោយភាគខាងលិចប្រទេសគុយបា ស្របពេលដែលវាបោកបក់ឆ្ពោះទៅទិសពាយ័ព្យ ជាមួយនឹងល្បឿនខ្យល់បក់ ៧២គ.ម ក្នុង ១ម៉ោង ។

 ភ្លៀងចាប់ផ្តើមបង្អុរចុះនៅតំបន់ភាគខាងលិចប្រទេសគុយបា កាលពីព្រឹកថ្ងៃអង្គារ បង្ខំឲ្យក្រុមអាជ្ញាធរបិទសាលារៀន កំពង់ផែ និងប្រាប់ឲ្យទូកនេសាទឡើងកំពង់ ។

 ការឃ្លាំមើលព្យុះ និងការព្រមានពីព្យុះត្រូពិក បានចូលជាធរមាននៅទូទាំងតំបន់ភាគខាងលិចប្រទេសគុយបា ខណៈទីក្រុងឡាហាវ៉ាន់ ត្រូវបានគេរំពឹងថា នឹងមើលឃើញភ្លៀងធ្លាក់ខ្លាំង ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        83
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        72
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm