​ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាប្រារព្វទិវាជនមានពិការភាពគ-ថ្លង់កម្ពុជាលេីកទី១២ និងអន្តរជាតិលេីកទី៦៧ ឆ្នាំ២០២៤

2024/09/26 12:46:11 am        112


ភ្នំពេញ ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទាប្រារព្វពីធីអបអរសាទរទិវាជនមានពិការភាពគ- ថ្លង់កម្ពុជាលេីកទី១២ និងអន្តរជាតិលេីកទី៦៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ " ប្រេីប្រាស់ភាសាសញ្ញានៅក្នុងសង្គមដេីម្បីជនមានពិការភាពគ-ថ្លង់ ទទួលបានសិទ្ធិ" នាថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤នេះ ក្រោមអធិបតីឯកឧត្ដម ជា សុមេធី រដ្ឋមន្រី្តក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និង ជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និង ដោយមានការចូលរួមពីតំណាងអង្គការដៃគូ និងបងប្អូនជាជនមានពិការភាពជាច្រេីនរូប ។ 

  ការប្រារព្វទិវានេះរៀបចំឡើងមានគោលបំណងទី១. បង្កើនការយល់ដឹងរបស់សាធារណជនអំពីផ្នត់គំនិតចំពោះជនមានពិការភាពគ-ថ្លង់។ ទី២.លើកកម្ពស់ការធ្វើបរិយាបន្នសង្គមតាមរយៈកិច្ចសន្ទនានិងការប្រាស្រ័យទាក់ទង រវាងជនមានពិការភាពគ-ថ្លង់និងមនុស្សទូទៅ។ និង៣. ពង្រឹងស្មារតីរួបរួមនៅក្នុងសហគមន៍តាមរយៈសកម្មភាពនិងបទពិសោធន៍រួមគ្នា។

  ឯកឧត្ដម អ៊ុង សម្បត្តិ អគ្គលេខាធិការស្តីទី នៃអគ្គលេខា ធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការបានថ្លែងថា ទិវាឆ្នាំនេះ ផ្តល់ឱកាសដើម្បីគាំទ្រនិងការពារអត្តសញ្ញាណភា សាសញ្ញា និងភាពចម្រុះនៃវប្បធម៌។ភាសាសញ្ញា គឺជាមធ្យោបាយដ៏សំខាន់សម្រាប់មនុស្ស គ-ថ្លង់ ក្នុងការបង្ហាញ ខ្លួន ជាស្ពានភ្ជាប់ទំនាក់ទំនង ជាមួយអ្នកផងទាំងពួង និងអាចចូលរួមក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ច សង្គម សីល្បៈ វប្បធម៌ និងនយោបាយ។ល។ ជនមានពិការភាពគ-ថ្លង់ អាចមានគុណភាពជីវិតល្អប្រសើបានលុះត្រាតែភាសាសញ្ញាត្រូវបានប្រើប្រាស់យ៉ាងទូលំ ទូលាយនិងគ្រប់មជ្ឈដ្ឋាននៅក្នុងសង្គម។ ដូចនេះការប្រើភាសាកាយវិការទំនាក់ទំនងគឺជាមធ្យោបាយល្អក្នុងការប្រើប្រាស់ជាពិសេសចំណោមជនមានពិការភាពគ-ថ្លង់តាមគ្រួសារ និងសហ គមន៍ ព្រោះងាយយល់លឿនជាងភាសាសញ្ញាផ្លូវការ។

 ឯកឧត្ដម អ៊ុង សម្បត្តិ បន្តថា ទោះបីមនុស្សគ-ថ្លង់ទទួលបានសិទ្ធិសេរីភាពកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃក្តី ប៉ុន្តែក៏មានបញ្ហាប្រឈមមួយចំនួនដូចជា ការងារក្នុងស្ថាប័នសាធារណៈនិងឯកជននៅមានកម្រិត ការទទួលសេវានានានៅមានឧបស័គ្គដោយ កង្វះអ្នកបកប្រែភាសាសញ្ញា សាលាអប់រំមនុស្សគ-ថ្លង់មិន ទាន់បានបង្កើតឡើងគ្រប់ខេត្ត ការប្រើប្រាស់ភាសាសញ្ញាមិនទាន់ទូលំទូលាយនៅតាមសហគមន៍ ការទទួលព័ត៌មានគ្រប់ជ្រុងជ្រោយនៅមានកម្រិតដោយសារកង្វះការបកប្រែនៅតាមប្រព័ន្ធព័ត៌មាននានា។ល។ ខណះ នៅឆ្នាំ២០១៧ រាជរដ្ឋា ភិបាលកម្ពុជា បានបង្កើតវិទ្យាស្ថានអប់រំពិសេសក្នុងគោលបំណងបណ្តុះបណ្តាលគ្រូបង្រៀនជនមានពិការភាព វិក្រឹត្យ ការ បុគ្គលិកអប់រំគ្រប់ភូមិសិក្សាសម្រាប់ជនមានពិការភាព ការអភិវឌ្ឍសមត្ថភាព បុគ្គលិកអប់រំ សម្រាប់អប់រំជនមានពិការភាព។ល។

 អ្នកស្រី ស្រេង វណ្ណី សមាជិកាក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងជនមានពិការភាពគ-ថ្លង់បានថ្លែងក្នុងឱកាសនេះថា ដោយសារ​​មានសាលា​ភាសាសញ្ញា​​ បានជួយឲ្យជនពិការគ ថ្លង់ អាចទទួលបាន​ព័ត៌មានតាមរយៈ​ទូរទស្សន៍ទំនាក់ទំនងសង្គម និងប្រព័ន្ធឌីជីថលមួយចំនួន និងមានសមត្ថភាព​ធ្វើការងារ​បានបើករបរ​អាជីវកម្មផ្ទាល់ខ្លួនដូចគេ ហើយអាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារសេរីដោយស្មើ ភាព។​​    

 អ្នកស្រី ស្រេង វណ្ណី បន្តថា ​រាជរដ្ឋាភិ​បាលបានយកចិត្តដាក់មកលើជនមានពិការភាពយ៉ាងច្រើនសន្ធឹក​សន្ធាប់ ប៉ុន្តែ​ បញ្ហាប្រឈមខ្លះនៅតែមានដូចជា សាលាអប់រំពិសេ សមិនទាន់មានគ្រប់ខេត្ត ។ ចំនួនក្រុមគ្រួសារមិត្តភក្តិមានចំនួនតិចដែលចេះភាសាសញ្ញា មនុស្សមិនមែនគ-ថ្លង់ មិនចូលចិត្តរៀនភាសាសញ្ញា​ដែលធ្វើឱ្យជនមានពិការភាពមាន ការលំបាកក្នុងការទំនាក់ទំនងនិងស្វែងរកមិត្ត។រីឯការងារ ក្នុងក្រ​បខណ្ឌ​រដ្ឋនិងឯកជនក៍មានចំនួនតិចបើប្រៀបធៀបជាមួយជនមានពិការភាពផ្សេងៗ ។ ​ 

 ជាការឆ្លើយតបនិងដើម្បីជាមូលដ្ឋានក្នុងការអនុវត្តកិច្ច ការពារនិងលើកកម្ពស់សិទ្ធិជនមានពិការនោះ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រី្តក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង ជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ​​បានស្នើឲ្យ ទី១ គឺគ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិលនិងដៃគូអភិវឌ្ឍន៍ រួមគ្នារៀបចំបរិស្ថានសមស្របសម្រាប់ជនមានពិការភាព លុប បំបាត់អាកប្បកិរិយារើសអើងជនមានពិការភាពគ-ថ្លង់ តែត្រូវចាត់ទុកជនពិការជាកោសិកាដ៏មានសក្តានុភាពក្នុងការអភិវឌ្ឍសង្គមដោយមើលលើសមត្ថភាព កុំមើលតែទៅលើពិការភាពរបស់ពួកគាត់។ទី២-ស្នើគ្រប់ភាគីពាក់ព័ន្ធ រួមគ្នាអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ដោយដាក់បញ្ចូលការ ងារពិការភាពទៅក្នុងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់ក្រសួងស្ថាប័ន និងអង្គភាពនីមួយៗ ។ ទី៣-ត្រូវគិតគូរអំពីលទ្ធភាពរបស់ជនមានពិការភាពគ-ថ្លង់ក្នុងការទំនាក់ទំនង និងអាចទទួលបានព័ត៌មាននានាក្នុងសង្គម ដោយពង្រីកភាសាសញ្ញានៅតាមគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលភាសាសញ្ញាតាមប្រព័ន្ធផ្សព្វផ្សាយនានា និង ពង្រីកលទ្ធភាពប្រើប្រាស់បច្ចេកទេសព័ត៌មានវិទ្យាដល់ជនមានពិការភាព។ ទី៤-សូមបងប្អូនជនមានពិការភាពទាំងឡាយ

​ជាពិសេសជនមានពិការភាពគ-ថ្លង់ មិនត្រូវអស់សង្ឃឹម ឬ បោះបង់ការខិតខំរបស់ខ្លួនឡើយត្រូវប្រែ ក្លាយពីការឈឺចាប់ដែលបន្សល់ទុកពីភាពពិការ ទៅជាថាមពលជម្នះគ្រប់ឧបសគ្គចំពោះមុខ ដើម្បីសម្រេចបានតាមគោលដៅរបស់ខ្លួន។

 សូមជម្រាបថា កម្ពុជាមានសាលាអប់រំពិសេសចំនួន៥ កន្លែង ក្រោមការគ្រប់គ្រងរបស់ក្រសួងអបរំយុវជននិង កីឡាចែកចេញ ២កន្លែងនៅភ្នំពេញ មួយកន្លែងនៅខេត្តកំពង់ចាម ១កន្លែងនៅខេត្តសៀមរាប និងមួយកន្លែងទៀតនៅខេត្តបាត់ដំបង។ ក្នុងឆ្នាំ ២០២៤ សាលាទាំង៥ មានគ្រូគ្រប់ភូមិសិក្សាចំនួន៨៥នាក់ ក្នុងនោះស្រី ៥១នាក់។ជា មួយគ្នានេះដែរ សិស្សគ-ថ្លង់ដែលកំពុងសិក្សា ក្នុងឆ្នាំ ២០២៤ គ្រប់ភូមិសិក្សាមានចំនួន ៦៥៤នាក់ (ស្រី ២៦៧ នាក់) ៕ អត្ថបទ.ភារម្យ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm