អាជ្ញាធរមីននិងស្ថានទូតជប៉ុនបើកកិច្ចប្រជុំធ្វើបច្ចុប្បន្នភាពនៃភាពជាប្រធាន និង ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន និង ស្ថានភាពសកម្មភាពមីននៅកម្ពុជា

2024/09/26 02:13:13 am        89

ភ្នំពេញ ៖ អាជ្ញាធរមីន និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤បានសហការរៀបចំកិច្ច ប្រជុំធ្វើបច្ចុប្បន្នភាព នៃភាពជាប្រធាន និង ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន និង ស្ថានភាពសកម្មភាពមីននៅកម្ពុជា។

ពាក់ព័ន្ធនឹងភាពជាប្រធានអនុសញ្ញាអូតាវ៉ា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានថ្លែងថា កម្ពុជា មានមោទកភាពដែលទទួលបានការគាំទ្រពីរដ្ឋភាគី និងអង្គការអន្តរជាតិនានា ធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកម្រិតសកលលោកនេះ ដែលវាបានឆ្លុះបញ្ចាំងពីបទពិសោធន៍ ជំនាញ សមត្ថភាព និងឆន្ទៈរបស់កម្ពុជា ក្នុងការរួមចំណែកដល់វិស័យសកម្មភាពមីនពិភពលោក។ 

កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ប្រព្រឹត្តទៅជារៀងរាល់ ៥ឆ្នាំម្តង ដើម្បីពិនិត្យលើស្ថានភាពនៃការអនុវត្តអនុសញ្ញា និងកំណត់ទិសដៅរយៈពេល ៥ឆ្នាំបន្ត សម្រាប់ការអនុវត្តអនុសញ្ញា។ កម្ពុជា ជាប្រទេសដំបូងក្នុងតំបន់អាស៊ី ដែលទទួលបានភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ដ៏សំខាន់នេះ ហើយក្នុងនាមជាប្រធាន កម្ពុជា មានកាតព្វកិច្ច រៀបចំឯកសារស្នូលចំនួនបី រួមមាន (១) ឯកសារពិនិត្យឡើងវិញនូវការអនុវត្តផែនការសកម្មភាពទីក្រុងអូស្លូ ២០២០-២០២៤, (២)  ផែនការសកម្មភាពសៀមរាប-អង្គរ ២០២៥-២០២៩, និង (៣) សេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ។ ក្នុងន័យនេះ ផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥ - ២០២៩ គឺជាត្រីវិស័យដ៏សំខាន់ សម្រាប់ការអនុវត្តអនុសញ្ញាអូតាវ៉ា ឆ្ពោះទៅរកការសម្រេចបានពិភពលោកមួយដែលមិនមានការគំរាមកំហែងដោយសារមីន។ 

ឯកឧត្តមបានគូសបញ្ជាក់ដែរថា ស្របតាមអនុសាសន៍ណែនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី កម្ពុជា ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា និងការសម្រេចឱ្យបានអាទិភាពទាំងបី ដែលកម្ពុជា បានដាក់ចេញ គឺ៖ សាកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា, ការអនុវត្តមាត្រា៥ នៃអនុសញ្ញា (ការបំផ្លាញគ្រាប់មីនប្រឆាំងមនុស្សនៅក្នុងតំបន់មីន), និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន។ 

នាឱកាសនោះ ឯកឧត្តមបណ្ឌិត បានលើកឡើងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាមេដឹកនាំគំរូ ដែលសម្តេចបានចូលរួមយ៉ាងសកម្មដោយផ្ទាល់ ក្នុងការផ្សព្វផ្សាយ និងអំពាវនាវដល់បណ្តាប្រទេសនានា ទូទាំងពិភពលោក ចូលរួមគាំទ្រដល់អនុសញ្ញាអូតាវ៉ា ដើម្បីធានាថា នឹងមិនមានប្រជាជនណាម្នាក់ នៅក្នុងពភពលោក ទទួលរងទុក្ខវេទនាដោយសារគ្រាប់មីនឡើយ។ បន្ថែមលើនោះ ឯកឧត្តមបានសង្កត់ធ្ងន់ថា “កិច្ចខិតខំប្រឹងប្រែងរបស់សម្តេច គឺជាសក្ខីភាពបង្ហាញថា ភាពជោគជ័យនៅក្នុងសកម្មភាពមីន គឺអាស្រ័យលើទស្សនវិស័យ និងឆន្ទៈមោះមុត របស់មេដឹកនាំ”។ 

ជាមួយគ្នានេះ ពាក់ព័ន្ធនឹងស្ថានភាពសកម្មភាពមីននៅកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា កម្ពុជានៅតែបន្តខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងកិច្ចការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីការពារអាយុជីវិតប្រជាជនកម្ពុជា និងរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច- សង្គម។ រយៈពេលជាង ៣០ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៣០២៤ គីឡូម៉ែតការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះរាជធានី-ខេត្តចំនួន ១៥ ត្រូវបានប្រកាសអស់មីន ហើយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោល។ 

 ឯកឧត្តម បានលើកឡើងថា សមិទ្ធលជាប្រវត្តិសាស្ត្រនៃវិស័យសកម្មភាពមីននៅកម្ពុជា បានមកពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការរួមចំណែកពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករ វិស័យឯកជន និងសប្បុរសជននានា។ ក្នុងនាមរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវឱ្យប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូល រួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងគាំទ្រប្រទេសកម្ពុជា ដេីម្បីអាចឱ្យកម្ពុជាសម្រេចនូវគោលដៅកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទះពីសង្រ្គាម៕ អត្ថបទ.ភារម្យ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        185
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm