អភិបាលក្រុងឡូសអែនជែលលេស បង្ហាញការចាប់អារម្មណ៍មកបំពេញទស្សនកិច្ចនៅកម្ពុជា

2024/09/26 03:46:53 pm        205

លោកជំទាវអភិបាលក្រុង ឡូសអែនជែលលេស បង្ហាញចំណាប់អារម្មណ៍ ក្នុងការ​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា ដើម្បីរឹតចំណង មិត្តភាព រវាងប្រទេសទាំងពីរ និងដើម្បីស្វែងយល់បន្ថែម ឱ្យ​កា​ន់​តែ​ស៊ី​ជម្រៅអំពីតថភាពសង្គម និងបរិយាកាសសេដ្ឋកិច្ចនៅកម្ពុជា។

លោកជំទាវ Karen Bass អភិបាលក្រុងឡូសអែនជែលលេស នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាម៉េរិក នៅក្នុងជំនួបសំណេះ សំណាល និងពិភាក្សាការងារជាមួយប្រតិភូកម្ពុជា ដឹកនាំ​ដោយ​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូកម្ពុជា ប្រកប​ដោយ​បរិយាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៅលែង។

ក្នុងនោះជំនួបនេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានសម្តែង​នូវ​អំណរ​គុណ​ចំពោះ​កិច្ចស្វាគមន៍ និងបាន ចូលរួមអបអរសាទរទុកជាមុន ចំពោះទីក្រុងឡូសអែនជែលលេស ដែល​ទទួលបានសិទ្ធិជាម្ចាស់ផ្ទះ ក្នុងការរៀបចំមហាព្រឹត្តិការណ៍ កីឡាធំៗចំនួន២ គឺការ​ប្រកួត​កីឡា​បាល់​ទាត់​ដណ្តើមពានរង្វាន់ពិភពលោក ឆ្នាំ២០២៦ (The FIFA World Cup 2026) និងការប្រកួតកីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០២៨ (2028 Summer Olympics)។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា ដោយបានសង្កត់ ធ្ងន់លើសន្តិភាព ស្ថិរភាពនយោបាយ កម្លាំងពលកម្មវ័យក្មេង ដែល​មាន​លក្ខណៈសម្បត្តិគ្រប់គ្រាន់ និងត្រៀមរួចរាល់ សម្រាប់បរិវត្តកម្ម ឌីជីថល ជាមួយនឹង​សមត្ថភាព​ភាសាបរទេសមានកម្រិតខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយ ដែលបាន និងកំពុង​អភិវឌ្ឍ​ឱ្យកាន់ តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា។ បន្ថែមពីលើនេះ ឯកឧត្តម​ឧបនាយក​រដ្ឋ​មន្ត្រី ក៏បានបញ្ជាក់អំពីបរិយាកាសវិនិយោគរបស់ កម្ពុជា ដែលមានលក្ខណៈបើកចំហរ និង​មាន​អំណោយផលខ្ពស់ជាងគេ ក្នុងតំបន់អាស៊ាន សម្រាប់វិនិយោគិនបរទេស ដែលនេះគឺជា ការ​ទទួល​ស្គាល់ពីសំណាក់ធនាគារពិភពលោក ដែលជាស្ថាប័នហិរញ្ញវត្ថុលំដាប់អន្តរជាតិដ៏ធំមួយ។

តាមរយៈការលើកឡើង របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី, លោកជំទាវអភិបាលក្រុង បាន​កត់​សម្គាល់ និងវាយតម្លៃខ្ពស់លើ ការខិតខំរបស់កម្ពុជា ក្នុងការអភិវឌ្ឍខ្លួន​ឱ្យ​ដើរ​ទាន់​បរិបទ​សង្គ​ម​ជា​សកល។ លោកជំទាវអភិបាលក្រុង ក៏បានបង្ហាញនូវចំណាប់ អារម្មណ៍ ក្នុងការ​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​នៅកម្ពុជា សំដៅរឹតបន្តឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងដើម្បីស្វែងយល់ បន្ថែម​ឱ្យ​កាន់តែស៊ីជម្រៅ អំពីតថភាពសង្គម និងបរិយាកាសសេដ្ឋកិច្ចផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        189
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        161
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm