អាជីវករផ្សារពោធិវង្ស និងពលរដ្ឋសំណូមពរដល់មន្ទីរបរិស្ថានដោះស្រាយរឿងសំរាមស្អុយ ដែលនាំឲ្យប៉ះពាល់ដល់ការរស់នៅពួកគាត់

2021/09/28 05:35:49 pm        399

បាត់ដំបង ៖ អាជីវករលក់ដូរនៅផ្សារពោធិវង្ស ស្ថិតនៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានស្នើរឱ្យអាជ្ញាធរ ក៏ដូចជាមន្ទីរបរិស្ថានខេត្តបាត់ដំបង ជួយដោះស្រាយបញ្ហាសំរាមស្អុយរលួយ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ ។

ប្រជាពលរដ្ឋ និងអាជីវករ ដែលស្ថិតនៅទីនោះ បានឲ្យដឹងថា សំរាមដែលគរស្អុយ​ពេញដង​ផ្លូវភ្លោះ​នេះ គឺមានទាំងអ្នកក្រៅភូមិ និងអ្នកនៅក្នុងភូមិ ហើយបានយកមកបោះចោល​ដោយ​គ្មានការ​ពិចារណា និងក្រុមហ៊ុនប្រមូលសំរាមមិនទាន់ពេលវេលាផងនោះ វាបានបណ្តាលឲ្យស្អុយរលួយ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ពួកគាត់ដែលនៅទីនោះទាំងយប់ទាំងថ្ងៃ។

ប្រជាពលរដ្ឋ បានលើកឡើងទៀតថា«សំរាមនេះតែងតែជះខ្លិនស្អុយ ហើយវាបាន​ប៉ះពាល់​ដល់​អ្នករស់នៅក្បែរនេះ ក៏ដូចជាអ្នកធ្វើដំណើរទៀតផងដែរ។ មួយវិញទៀត ពេលភ្លៀងម្តងៗ​សំរាម​មួយចំនួន ក៏បានហូចូលទៅក្នុងស្រែរបស់កសិករនៅជាប់ផ្លូវនោះ»។

ទាក់ទងនឹងបញ្ហាសំរាមនេះ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានថ្លែងថា មន្ត្រី​ការិយាល័យ​បរិស្ថានតែងតែជំរុញទៅកាន់ក្រុមការងារផ្សារពោធិវង្ស ឱ្យចាត់ចែង​ជាមួយ​ក្រុមហ៊ុន​ដែល​ជាដៃគូប្រមូលសំរាមកុំឱ្យមានការកកស្ទះស្អុយរលួយបែបនេះ។

លោក ក៏បានបញ្ជាក់ថា«ការគ្រប់គ្រងទូទៅមិនស្ថិតនៅលើអាជ្ញាធរក្រុងអ្នកចាត់ចែងនោះទេ ដោយ​សារផ្សារមួយនេះ ត្រូវបានដាក់ដេញថ្លៃឱ្យក្រុមហ៊ុនឯកជន ហើយចំពោះបញ្ហាបងប្អូន​ប្រជាពលរដ្ឋ​យកសំរាមចោលតាមផ្លូវ ក្នុងសង្កាត់ចំការសំរោងនោះ លោកតែងតែដឹកនាំក្រុមការងារចុះណែនាំ ប្រមូលដុត និងដាក់ផ្លាកសញ្ញាផាកពិន័យហើយ នៅតែគ្មានប្រសិទ្ធភាព ព្រោះពលរដ្ឋគ្មាន​ការ​សហការ​ជាមួយអាជ្ញាធរ»។

យ៉ាងណាក៏ដោយបងប្អូនអាជីវករ និងប្រជាពលរដ្ឋដែលនៅទីនោះ​សូម​សំណូម​ពរ​យ៉ាងទទួច​ដល់​មន្ទីរបរិស្ថាន ជួយដោះស្រាយជូនពួកគាត់ឲ្យបានឆាប់រហ័សផងដែរ ខណៈសំរាមនៅ​ពាសវាលពាសកាល​វាមិនសាកសម​ និងទីក្រុងស្អាតជាងគេរបស់ប្រទេសកម្ពុជា ដោយ​នាំមុខ​ក្រុងសៀមរាប ក្រុងកែប និងក្រុងពោធិ៍សាត់ជាដើមនោះ។

សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០១៤កន្លងទៅ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត​ បានផ្តល់ចំណាត់ថ្នាក់លេខ១ ទៅឱ្យក្រុងបាត់ដំបង ​ដោយផ្អែកលើកត្តាបរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ និងហេដ្ឋារចនាសម្ព័ន្ធ ​ដែលអាចផ្តល់នូវភាពកក់ក្តៅ និងមជ្ឈដ្ឋាន​រស់នៅល្អប្រសើរ​សម្រាប់ប្រជាជន​ និងភ្ញៀវទេសចរជាដើមនោះ៕

អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm