ក្រសួងសុខាភិបាល បើកកិច្ចប្រជុំជាមួយប្រតិភូមជ្ឈមណ្ឌលអន្តរជាតិ សម្រាប់ដំណោះស្រាយ​ភាពស៊ាំ​នឹងឱសថប្រឆាំងមេរោគ International Center for Antimicrobial Resistant Solution (ICARS)

2024/09/26 09:12:52 pm        113

ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធាន​គណៈកម្មការ​ប្រឹក្សាយោបល់លើគម្រោង “កំណត់ទំហំ និងផែនទី នៃកត្តាជំរុញ និងកត្តាប្រឈមដល់ការអនុវត្តគោលការណ៍ណែនាំជាតិស្តីពី៖ ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគក្នុងប្រព័ន្ធសុខាភិបាលនៅកម្ពុជា” បានជួបពិភាក្សាការងារជាមួយប្រតិភូ មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ដំណោះស្រាយភាពស៊ាំនឹងឱសថប្រឆាំងមេរោគ(ICARS), រសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីសី្តការក្រសួងសុខាភិបាល។

ក្នុងកិច្ចប្រជុំនេះ ប្រតិភូមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ដំណោះស្រាយភាពស៊ាំ នឹងឱសថប្រឆាំងមេរោគ (ICARS) បានជម្រាបជូនអំពីគោលបំណង៖ គឺជាគម្រោងស្រាវជ្រាវតាមបែបអនុវត្ត រួមមានប្រទេសចំនួន២១ចូលរួម ដែលក្នុងនោះមានកម្ពុជាផងដែរ ក្រោមគម្រោងមេ “សុខភាពតែមួយ” ដែលគ្របដណ្តប់ទៅលើសុខភាពមនុស្ស និងសត្វ និងធ្វើការស្រាវជ្រាវមានទិន្នន័យវិទ្យាសាស្រ្ត ដើម្បីកាត់បន្ថយការប្រើប្រាស់ឱសថប្រឆាំងមេរោគមិនសមស្របឱ្យបានត្រឹម ឬក្រោម ២០%។ ជាមួយការគាំទ្រពីក្រសួងសុខាភិបាល គម្រោងស្រាវជ្រាវរបស់ICARSនេះ បានឆ្លងពីរដំណាក់កាលរួចមកហើយ។ បច្ចុប្បន្នចូលដល់ដំណាក់កាលទី៣ ដែលត្រូវរៀបចំគម្រោងលម្អិតបន្ថែមទៀត និងការរៀបចំចុះអនុស្សារណៈ នៃការយោគយល់រវាងក្រសួងសុខាភិបាល និង ICARS ដើម្បី «អនុវត្ត» បន្តរយ:ពេល៣ឆ្នាំទៀត។ គម្រោងនេះនឹងគាំទ្រដល់ការរៀបចំ «និយាមនីតិវិធីប្រតិបត្តិ» ស្តីពីការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ សម្រាប់មូលដ្ឋានសុខាភិបាល ពិសេសមន្ទីរពេទ្យ។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអ្នកជំនាញសុខាភិបាល និងអ្នកជំនាញមកពី តំណាង ICARS លោកបណ្ឌិត Dr. Wesal Zaman លោក ជួប សុខចំរើន នាយកប្រត្តិបត្តិអង្គការ KHANA លោកសាស្រ្តាចារ្យ HSU Ly Yang តំណាងសាកលវិទ្យាល័យជាតិសិង្ហបុរី និងក្រុមការងារគម្រោងស្រាវជ្រាវសរុប ចំនួន១៤នាក់៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        18
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        48
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm